ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតនៅប្រទេសម៉ាឡេស៊ី៖ ការប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុតក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

ការបោះឆ្នោតនៅម៉ាឡេស៊ីត្រូវបានគេចាត់ទុកថាជាការបោះឆ្នោតដែលមានការប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងប្រវត្តិ សាស្ត្រប្រទេសនេះ។

ការបោះឆ្នោតនៅម៉ាឡេស៊ី នឹងត្រូវ ធ្វើឡើងនៅថ្ងៃទី ៩ខែឧសភា ដើម្បី ស្វែងរកនាយករដ្ឋមន្ត្រី ទី៧នៅក្នុង ប្រទេសមួយនេះ។ ការបោះឆ្នោត ត្រូវបានប្រកាសថាជាថ្ងៃឈប់សម្រាកនៅទូទាំងប្រទេស ។ការបោះឆ្នោតលើកនេះត្រូវបានគេវាយតម្លៃថាមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុត និងជាការបោះឆ្នោត ដែលមានបេក្ខភាពចូលរួមច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររហូតដល់ទៅ ២.៣៣៣ នាក់។

ការបោះឆ្នោតខាងមុខគឺជាការប្រកួតប្រជែង យ៉ាងស្វិតស្វាញរវាង នាយករដ្ឋ មន្ត្រីម៉ាឡេស៊ី លោក Najib Razak ដែលកាន់តំណែងនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ ២០០៩រហូតមកទល់ពេលនេះ ជាមួយ លោក MahatRir Mohamad អតីតនាយក រដ្ឋមន្ត្រីម៉ាឡេស៊ី និងជាបុគ្គលកាន់អំណាចយូរជាងគេបំផុតនៅក្នុងប្រទេសនេះ គឺ តាំងពីឆ្នាំ ១៩៨១-២០០៣។ បើទោះបី មានវ័យ ៩២ឆ្នាំក្តី តែលោកបានសម្រេច វិលត្រឡប់ចូលក្នុងឆាកនយោបាយជាបន្តទៀត ហើយបើជាប់ឆ្នោតនោះលោក នឹងក្លាយជាមេដឹកនាំដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក។

ការប្រជែងគ្នារវាង អ្នកនយោបាយ ជើងចាស់ នឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានក្លាយជាចំណុចចាប់អារម្មណ៍បំផុតនៅក្នុងប្រទេសនេះនិងនៅជុំវិញពិភពលោក ដោយបេក្ខភាពទាំងពីរមានបទពិសោធន៍ ខ្ពស់នៅក្នុងការដឹកនាំនយោបាយប្រទេសម៉ាឡេស៊ី។

ក្រោយពេលនាយករដ្ឋមន្ត្រី Najib ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយកាលពីឆ្នាំ ២០១៥ លោក Mahathir បានធ្វើការរិះគន់ ប្រឆាំងនឹងលោក Najib ។ បើទោះបីចាកចេញពីនយោបាយជាច្រើនឆ្នាំក្តី តែលោក Mahathir បានសម្រេចវិលត្រឡប់មកវិញហើយចូលរួមជាមួយក្រុមប្រឆាំង ។

ក្រុមអ្នកឯកទេសសង្កេតការណ៍ នយោ បាយ នៅក្នុងប្រទេសម៉ាឡេស៊ី បានវាយ តម្លៃថា ការបង្ហាញខ្លួនរបស់អតីតនាយក រដ្ឋមន្ត្រីម៉ាឡេស៊ី និងធ្វើឲ្យសន្លឹកឆ្នោត ធ្លាប់គាំទ្រនាយករដ្ឋមន្ត្រីបច្ចុប្បន្នត្រូវបែងចែក។

ជាមួយគ្នានេះគណបក្ស មួយទៀត ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបោះឆ្នោតថ្ងៃទី៩ ខែឧសភា គឺ គណបក្ស សម្ពន្ធមិត្តអ៊ិស្លាម ម៉ាឡេស៊ី PAS ។ បើទោះបីគណបក្សមួយនេះមិនអាចទទួល បានជ័យជម្នះតែអាចទទួលបានសំឡេងគាំទ្រមិនតិចនោះដែរ ហើយអាចចូលរួមនៅក្នុងសម្ពន្ធមិត្តកាន់អំណាច ។

នៅក្នុងកិច្ចព្រមព្រៀង អតីតនាយករដ្ឋមន្ត្រីវ័យ៩២ឆ្នាំនឹងដឹកនាំម៉ាឡេស៊ី ក្នុង រយៈពេលតែមួយឆ្នាំប៉ុណ្ណោះបើជាប់ឆ្នោតហើយលោកនឹងផ្តល់អំណាចទៅឲ្យលោក Anwar Ibrahim អនុប្រធានដឹកនាំវិញ។

ក្រោយការបោះឆ្នោត នៅថ្ងៃទី ៩ខែ ឧសភា បើគណបក្សណាទទួលបានជ័យ ជម្នះ នឹងសម្រេច ដឹកនាំម៉ាឡេស៊ី ក្នុង អាណត្តិថ្មី។ តាមការស្ទង់មតិនាយក រដ្ឋមន្ត្រី ទទួលបាសំឡេងគាំទ្រតែជាង ៤០,៣ភាគរយប៉ុណ្ណោះ ចំណែកអតីតនាយករដ្ឋមន្ត្រីវ័យ៩២ឆ្នាំ ទទួលបានសំឡេង គាំទ្ររហូតដល់ ៤៣,៧ភាគរយ៕ ម៉ែវ សាធី


ចែករំលែក៖