ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាសាហាវណាស់ ដឹកសង្សារយកមកបាញ់សម្លាប់នៅក្នុងផ្ទះសំណាក់សារីធំ

ចែករំលែក៖

ភ្នំពេញ៖ វាជារឿងមួយដែលគួរឲ្យអាណោចអាធ័មបំផុតចំពោះជនរងគ្រោះ ក៏ដូចជាក្រុមគ្រួសារ ដែលបានជួបនូវហេតុការណ៍ដ៏គួរឲ្យអាណោចអាធ័ម ខណៈកូនស្រីរបស់ខ្លួនត្រូវបានមិត្តប្រុសដឹកយកមកបាញ់សម្លាប់នៅក្នុងផ្ទះសំណាក់យីហោសារីធំ ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ។

 

ករណីឃាតកម្មបាញ់សម្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងបន្ទប់លេខ៤០៤ នៃផ្ទះសំណាក់យីហោ សារីធំ មានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២៧៣ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

នារីរងគ្រោះបានដេកស្លាប់នៅក្នុងថ្លុកឈាមលើពូកក្នុងបន្ទប់ដោយសារមិត្តប្រុសរបស់ខ្លួនយកកាំភ្លើងបាញ់ចំភ្នែកខាងស្តាំ ដេកស្លាប់យ៉ាងអាណោចអាធ័ម ហើយជនដៃដល់បានចុះយ៉ាងប្រញាប់ពីលើបន្ទប់ មកអូសម៉ូតូរបស់ខ្លួននៅខាងក្រោមចេញយ៉ាងប្រញាប់ពីទីតាំងដែលខ្លួនធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះ ។

នារីរងគ្រោះមានឈ្មោះ ស៊ុន ស្រីលក្ខណ៍ អាយុ២៥ឆ្នាំ ជាស្ត្រីមេម៉ាយកូន២នាក់ មានទីលំនៅក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។ រីឯបុរសជាសង្សារនោះ ឈ្មោះអ៊ុំ សុផា អាយុ៣០ឆ្នាំ ជាកងកម្លាំង មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។ ចំពោះករណីបាញ់សម្លាប់ខាងលើនេះ គេមិនទាន់បានដឹងរឿងពិតយ៉ាងណានោះទេ រវាងជនដល់ នឹងជនរងគ្រោះ រហូតឈានដល់ការបាញ់សម្លាប់តែមួយប៉ព្រិចភ្នែកយ៉ាងសាហាវបែបនេះ ។

នៅព្រឹកថ្ងៃទី១០ ខែធ្នូ កម្លាំងសមត្ថកិច្ចមានទាំងនគរបាលមូលដ្ឋាន ខណ្ឌ អាវុធហត្ថខណ្ឌ រាជធានី និងផ្នែកជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការត្រួតពិនិត្យ និងមើលកាមរ៉ាសុវត្ថិភាព ឃើញថា មុនឈានដល់ការបាញ់សម្លាប់ គឺរវាងជនរងគ្រោះ នឹងជនដៃដល់បានជិះម៉ូតូម៉ាក PCX ពណ៌ស ឌុបគ្នាចូលមកផ្ទះសំណាក់ខាងលើ ដើម្បីរកជួលបន្ទប់សម្រាប់ស្នាក់ ។ ខណៈនោះរវាងជនរងគ្រោះ នឹងជនដៃដល់ បាននិយាយទៅកាន់អ្នកមើលការខុសត្រូវទីតាំងផ្ទះសំណាក់ រួចក៏បានបង់ថ្លៃបន្ទប់ ហើយយកកូនសោឡើងទៅជាន់ខាងលើ តែពេលដែលចេញពីកន្លែងយកកូនសោ ជនដៃដល់បានកៀកស្មានារីរងគ្រោះ ហើយនាងក៏បានច្រានដៃទម្លាក់ដោយមិនដឹងថា រវាងអ្នកទាំងពីរមានទំនាស់អ្វីនឹងគ្នានោះឡើយ ។ មួយសន្ទុះក្រោយមក គេបានឮសូរសំឡេងផ្ទុះអាវុធមួយគ្រាប់ចេញពីបន្ទប់ជនរងគ្រោះ ហើយភ្លាមៗនោះ ជនដៃដល់បានចុះមកក្រោមយ៉ាងប្រញាប់ អូសម៉ូតូចេញពីទីតាំងខាងលើ ដែលត្រូវបានសន្តិសុខទាញពីខាងក្រោយមិនឲ្យចេញ បណ្តាលឲ្យដួល ហើយក៏ព្យាយាមលើកម៉ូតូនោះបើកចេញបាត់ដោយសុវត្ថិភាព ។

ចំពោះករណីឃាតកម្មបាញ់សម្លាប់ឆៅៗខាងលើនេះ សមត្ថកិច្ចកំពុងតាមចាប់ជនដៃដល់យកមកឲ្យច្បាប់ផ្តន្ទាទោស ៕ អារុណរះ

 

[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1261418727213896/” width=”600″ height=”400″ onlyvideo=”1″]

banh banh-1 banh-2 banh-3 banh-4
banh-6 banh-7

untitled-1


ចែករំលែក៖