ព័ត៌មានទាន់ហេតុការណ៍៖

ប៉ងសម្លាប់ខ្លួនជាច្រើនលើក ចុងក្រោយបានសម្រេចដូចបំណង សង្ស័យតួចចិត្តនឹងជំងឺ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សពបុរសម្នាក់ ត្រូវគេប្រទះឃើញចងកនឹងក្រមាភ្ជាប់ជាមួយដើមស្វាយចន្ទី កាលពីថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី នៅខាងកើតភូមិលាជលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយត្រូវបានបងប្អូននាំយកធ្វើបុណ្យតាមប្រពៃណី ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ពោច កុល ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។

សមត្ថកិច្ចបន្តថា តាមការបំភ្លឺពីម្តាយបង្កើតបញ្ជាក់ថា កូនគាត់ (ជនរងគ្រោះ) មានជំងឺប្រចាំកាយ និងជាមនុស្សញៀនស្រា មានបំណងចង់សម្លាប់ខ្លួនពីរទៅបីដងមកហើយ តែបានសម្រេចលើកចុងក្រោយនេះ ។ ម្តាយបញ្ជាក់ទៀតថា គាត់អស់លទ្ធភាពក្នុងការបន្ត យកកូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យណាឡើយ ណាមួយគាត់ជាស្ត្រីមេម៉ាយ ហើយទីទាល់ក្រទៀត ។

សមត្ថកិច្ចជំនាញបញ្ជាក់ថា តាមការពិនិត្យលើខ្លួនសពជនរងគ្រោះ និងការបំភ្លឺពីសាច់ ញាតិ ឃើញមានស្នាមរឹតកដោយក្រមា ក្រៅពីនោះ មិនមានស្លាកស្នាមអ្វីគួរឲ្យគត់សម្គាល់ ពាក់ព័ន្ធករណីឃាតកម្មនោះទេ ។

បច្ចុប្បន្នកម្លាំងបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពែណីជាតិខ្មែរ៕ វណ្ណៈ


ចែករំលែក៖