ព័ត៌មានទាន់ហេតុការណ៍៖

ប៉ងអារកសម្លាប់សង្សារខ្លួនឯងមិនបានសម្រេចរួចរត់គេចខ្លួនបាន១០ថ្ងៃត្រូវសមត្ថកិច្ចតាមចាប់វ៉ៃខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ខមាន ជ័យរួមសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យបានបើកកិច្ចប្រតិបតិ្តការតាមវែកមុខចាប់ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពចាប់សង្សារខ្លួនឯងអារកប៉ងសម្លាប់កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៧ ស្ថិតនៅផ្ទះជួលជាន់ទី១ ភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រហូតមកដល់រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ទើបសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង៤និង៣៥នាទី ស្ថិតនៅផ្លូវបេតុងម្តុំផ្សារបឹងឈូក ក្នុងសង្កាត់អូរ បែកក្អម ខណ្ខសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលអារកប៉ងសម្លាប់ សង្សារខ្លួនឯងឈ្មោះ ឈុំ ដានី អាយុ២៨ ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ។ ចំណែក នារីរងគ្រោះឈ្មោះ កែវ ស្រីណាក់ អាយុ ២០ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើត នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុក្នុងអំឡុងម៉ោងប្រហែល១១និង៣០នាទីយប់ថ្ងៃទី១០ ខែតុលា គេឮសំឡេង ឈ្លោះប្រកែកគ្នានិងឮនារីរងគ្រោះស្រែក ឲ្យគេជួយ។ ភ្លាមៗនោះអ្នកនៅក្បែរខាងបានដើរទៅមើលតែត្រូវជនសង្ស័យដែលជាប្រុសស្នេហ៍ស្រែកថាកុំចេះរឿងគ្រួសារគេរួចក៏បាត់មាត់។ មួយសន្ទុះក្រោយមកស្រាប់តែឮស្រែកឲ្យគេជួយម្ដងទៀត។ ពេលនោះគេឃើញនារីរងគ្រោះចេញមកក្រៅបន្ទប់មានឈាមស្រោចពេញខ្លួន ហើយ ភ្លាមៗនោះគេក្រឡេកឃើញជនសង្ស័យដែលជាប្រុសស្នេហ៍រត់ចុះក្រោមក៏ត្រូវ ប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាជួយដេញតាមចាប់ដែរតែរត់មិនទាន់ជនសង្ស័យក៏ រត់គេចខ្លួនបាត់ស្រមោល។ ចំណែកនារីរង គ្រោះត្រូវបានអ្នកជិតខាងជួយដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យព្រះកុសុមៈដើម្បីឲ្យជួយសង្គ្រោះ ។

ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិត បុ័ងតោ២យកទៅអារកសង្សារខ្លួនពិតមែនហើយក៏បានរត់គេចខ្លួនព្រោះតែខ្លួនប្រចណ្ឌ នឹងសង្សារ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ខមានជ័យដើម្បីចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ

 


ចែករំលែក៖