ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសឃាត់ខ្លួនយុវជន២នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពីពួកគេបានជិះម៉ូតូរត់គេចពីកម្លាំងសមត្ថកិច្ច ហើយពេលចាប់បានពិនិត្យទឹកនោមមានផ្ទុកសារធាតុញៀន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខការ៉ាស់សាំងតេលា ផ្លូវភ្នំពេញ ហាណូយ (១៩១៩) ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា យុវជនទាំង២នាក់នេះ ១/ឈ្មោះ ចិន សុីដារ៉ារក្សា អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ២/ ឈ្មោះ ឌុច ទិត្យ អាយុ១៨ឆ្នាំ មុរបរនៅផ្ទះ ទាំង២នាក់ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប៉ូលិសបានបន្តទៀតថា៖ មុនពេលឃាត់ខ្លួនពួកគេទាំងខាងលើគឺកម្លាំងព្រហ្មទណ្ឌបានល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចខាងលើ ឃើញយុវជន២នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយសាគីឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GK6841 ជិះក្នុងល្បឿនលឿនគួរឲ្យសង្ស័យក៍ហៅពួកគេឲ្យឈប់តែគេមិនព្រមឈប់ ក៏បន្ថែមល្បឿនជិញរត់ ពេលនោះកម្លាំងនគរបាលជិះដេញតាម និងឃាត់ខ្លួនបានរួចយកទៅពិនិត្យទឹកនោមរកឃើញពួកគេទាំង២នាក់មានផ្ទុកនូវសារធាតុញៀន ទើបសមត្ថកិច្ចជំនាញឃាត់ខ្លួនតែម្តង និងដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕ តុង សីហា


ចែករំលែក៖