ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីចិត្តអប្រិយទាញដំបងវាយប្រពន្ធរហូតដល់ស្លាប់ក្នុងទំនាស់ក្នុងគ្រួសារ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសចិត្តឆេវឆាវដូចភ្លើងម្នាក់បានប្រើអំពើហិង្សាទាញដំបងវាយទៅលើប្រពន្ធខ្លួនឯងរហូតដល់រងរបួសធ្ងន់ និងក្រោយមកបានស្លាប់ដែលហេតុ ការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ១១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅតំបន់ភ្នំគោល ស្ថិតនៅភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ រ៉ន ស្រៀង ភេទប្រុស អាយុ៤១ឆ្នាំ (ត្រូវជាប្ដី) ។ ឯជនរងគ្រោះឈ្មោះ សាំង ស្រីហាន ភេទស្រី អាយុ៣៩ឆ្នាំ (ត្រូវជា ប្រពន្ធ) រស់នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្រោយពីទទួលបានព័ត៌មានពីប្រជា ពលរដ្ឋភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងល្វាបានចុះស្រាវជ្រាវបន្ទាន់ ហើយបាន ឃាត់ខ្លួនជនសង្ស័យជាប្ដីខាងលើដើម្បីធ្វើការសួរនាំយកចម្លើយទើបជនសង្ស័យឈ្មោះ រ៉ន ស្រៀង បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានវាយ សម្លាប់ប្រពន្ធនឹងដំបងបណ្ដាលឲ្យស្លាប់ ប្រាកដមែន ព្រោះស្រវឹងស្រាហើយមាន ទំនាស់ជាមួយប្រពន្ធ ។

ករណីនេះ កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនបន្ដទៅអធិការដ្ឋានស្រុកដើម្បីបន្តតាមនីតិវិធី ៕ ប៊ុន រិទ្ធី


ចែករំលែក៖