ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធជិះម៉ូតូសាសងតាមផ្លូវត្រូវរថយន្តបើកជែងពីក្រោយធ្វើឲ្យម៉ូតូប៉ះដៃចង្កូតគ្នាដួលរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូម្នាក់មួយគ្រឿងទន្ទឹមគ្នានឹងប្តី ហើយត្រូវបានរថយន្តមួយគ្រឿងបើកជែងពីក្រោយម៉ូតូបុរសដែលជាប្តី ក៏រេចង្កូតទៅប៉ះដៃគ្នាបណ្តាលឲ្យដួល។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤៥នាទីព្រឹក ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៧ នៅខាងមុខស្ថានទូតជប៉ុន ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកនកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-0404 និងបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-0436 ក្នុងទិសដៅពីត្បូងទៅជើងសាសងគ្នាខណៈមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូវ៉េវរបស់ប្ដីខាងលើបានគេចពីរថយន្តមួយគ្រឿងមកពីក្រោយ ក៏រេចង្កូតទៅកៀរម៉ូតូរបស់ប្រពន្ធ ដោយជិះទន្ទឹមគ្នាបណ្តាលឲ្យដួលបែកក្បាលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមានជ័យ។

ក្រោយពេលកើតហេតុ ម៉ូតូទាំង២គ្រឿងត្រូវបានកូនរបស់ជនរងគ្រោះទាំង២នាក់មកទទួលយកទៅផ្ទះវិញ៕ ស រស្មី


ចែករំលែក៖