ព័ត៌មានទាន់ហេតុការណ៍៖

ប្តីយកម៉ូតូអ្នកជិតខាងបាត់២ថ្ងៃ ម្ចាស់ម៉ូតូនាំខ្លួនប្រពន្ធទាំងមានផ្ទៃពោះ៨ខែមកកាន់ប៉ុស្តិ៍ប៉ូលិសដោះស្រាយ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួន យកមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ពីលោកប្តីជើងល្អបានយកម៉ូតូអ្នកជិតខាងយកទៅបញ្ចាំអស់ចំនួន២ថ្ងៃមកហើយ មិនព្រមយកមកវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅភូមិត្រពាំពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យខាងលើ ឈ្មោះអុី ក្រេះម៉ាស្រុី អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិអូរប្រាំ ឃុំស្ទឹងត្រង់ ស្រុក ស្ទឹងត្រង់ ខត្តកំពង់ចាម មានប្រពន្ធឈ្មោះ កេង សុភាពអាយុ២៦ឆ្នាំមានផ្ទៃពោះ៨ខែហើយ នាងមានស្រុក កំណើតនៅក្នុងភូមិតុំ ឃុំចំការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ ស្នាក់នៅផ្ទះជួលនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូដែលត្រូវជននោះ បានយកទៅបញ្ចាំនោះ ម៉ាកហុងដាស៊ូពើគុប ចង្កៀងមូល (អាគុបតឿ) ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 1BN-9643 ដែលជាកម្មសិទ្ធិរបស់ស្រ្តីម្នាក់ ឈ្មោះជុំ ម៉ាច អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទួះជួលក្នុងភូមិជាមួយគ្នានិង មានស្រុកកំណើត នៅក្នុងភូមិគន្ធាមឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលល្ងាចពីថ្ងៃទី៦ ខែមីនា ជនខិលខូចដែលជាជនជាតិខ្មែរឥស្លាមម្នាក់ នោះបានខ្ចីម៉ូតូពីស្រ្តីខាងលើ ជិះដោយប្រាប់ថាខ្ចីតែមួយភ្លែតប៉ុណ្ណោះ ស្រាប់តែយកទៅបាត់ស្រមោលរហូត ក្រោយមកបានទៅប្រាប់ប្រពន្ធថា មានអ្នកស្គាល់គ្នាឈ្មោះម៉ៅ ខ្ចីជិះបន្តហើយបាន យកម៉ូតូនោះទៅដាក់ បញ្ចាំក្នុងតម្លៃ៨០ដុល្លារ ។ ប៉ុន្តែបានដោះសារប្រាប់ប្រពន្ធខ្លួនឯងថា មិនមែនខ្លួនជាអ្នកបញ្ចាំនោះទេ គឺមានជនម្នាក់ទៀត ឈ្មោះម៉ៅ ដែលជាអ្នកស្គាល់គ្នាបានខ្ចីជិះបន្តហើយបានយកទៅបញ្ចាំទេ បន្ទាប់មកស្រ្តីជាប្រពន្ធបានឲ្យប្ដីនោះខលទៅសុំលុយម្ដាយក្មេក(ម្ដាយរបស់ប្ដី) ហើយក្រោយពេលដឹងរឿងបែបនេះ ម្ដាយក៏បានផ្ញើរលុយតាមវីងឲ្យទៅលស់យក ម៉ូតូនោះមកឲ្យម្ចាស់ដើមវិញ។

ប៉ុន្តែពេលលស់យកបានម៉ូតូហើយ ស្រាប់តែជននោះបានជិះគេចខ្លួនបាត់ទៀត ដោយមិនព្រមយកទៅប្រគល់ឲ្យម្ចាស់គេវិញឡើយ។ ទើបពេលនោះម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍ចោមចៅ ដោយនាំស្រ្តីជាប្រពន្ធជននោះទៅជាមួយផង ដើម្បីដោះស្រាយគ្នា ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖