ព័ត៌មានទាន់ហេតុការណ៍៖

ប្តីហេងស៊យសេពគ្រឿងញៀនធ្វើទារុណកម្មប្រពន្ធឲ្យចៀរសាច់ប្រដាប់ភេទ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែទ្រាំនឹងការធ្វើទារុណកម្ម​ផ្លូវចិត្ត និងផ្លូវភេទលែងបាន ស្ត្រី​ម្នាក់​ជាអតីតអ្នកធ្វើការនៅហាងខារ៉ាអូខេបានបង្ខំចិត្តទៅ​ប្តឹង​សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បី​ឲ្យជួយធ្វើអន្តរាគមន៍​ពីកណ្តាប់ដៃប្តីកំណាច បន្ទាប់ពី​បានធ្វើទារុណកម្មលើរាងកាយរបស់​នាង​គ្មានលស់ថ្ងៃណា និងថ្ងៃចុងក្រោយនេះ បានបង្ខំឲ្យនាងចៀរប្រដាប់ភេទ ថតជាវីដេអូទុក​គំរាមកំហែងទៅថ្ងៃក្រោយ ប្រសិនបើនាងក្បត់ចិត្តទៅមានប្រុសថ្មី ។

អំពើហិង្សានេះបានកើតឡើង​នៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅ​ផ្ទះជួលលេខ១ បន្ទប់លេខ៦ ផ្លូវលំ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះ​ឈ្មោះ ឡាយ វិល័យ អាយុ៣០ឆ្នាំ ដែលមានប្តីឈ្មោះ នឹម ឈីន អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុខាងលើ ។

តាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ច​កងរាជអាវុធហត្ថរាជធានីឲ្យដឹងថា រវាងរូបនាង និងបុរសជាប្តីហេងស៊យម្នាក់នេះ បានស្រឡាញ់ និងរស់នៅជាមួយគ្នាជិត១ឆ្នាំមកហើយ ដោយមិនបានរៀបការនោះទេ ។ បន្ទាប់ពីបានគ្នាជាប្តីប្រពន្ធ នាងតែងតែទទួល​ទារុណកម្មពីប្តីទាំងផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ គ្មានទីបញ្ចប់ ដោយសារតែ​ប្តី​ជាអ្នកជួញដូរថ្នាំញៀន និងញៀនថ្នាំជាប្រចាំ ក្នុងនោះ​ មួយថ្ងៃតែងធ្វើទារុណកម្មលើផ្លូវភេទ គឺសុំរូមភេទពីម្តងទៅពីរដង គ្មានពេលស្រាកស្រាន ហើយនៅពេលរួមភេទម្តងៗ តែងទទួល​ទារុណកម្ម​យ៉ាងព្រៃផ្សៃ ដូចជាឲ្យនាងបបោសអង្អែលរាងកាយឲ្យស្រើបស្រាលដើម្បីងាយស្រួលរួមភេទ ។

នាងនិយាយដោយមិនលាក់លៀមទៀតថា ក្រៅពីការបបោសអង្អែលដើម្បីរួមភេទ ប្តីហេងស៊យម្នាក់នេះតែងបង្ខំឲ្យនាងប្រើស្ទីលបរទេស ដូចជាឲ្យបៀមលិង្គជាដើម ។ ក្រៅពីនេះ ពេលរួមភេទ និងធ្វើទារុណកម្មម្តងៗ ប្តីតែងតែថត​ជាវីដេអូទុក​ក្នុងទូរស័ព្ទ ទុកជាការគំរាមកំហែងទៅថ្ងៃមុខ ប្រសិនបើនាង​ហ៊ានក្បត់ចិត្ត​ទៅមានប្រុសថ្មី ទោះបីនាងអង្វរកុំឲ្យធ្វើបែបនេះក្តី ព្រោះយើងជាប្តី ប្រពន្ធហើយក៏ដោយ ។ ការធ្វើទារុណកម្មផ្លូវភេទមិនអស់ចិត្ត គឹថែមទាំងធ្វើទារុណកម្មផ្លូវចិត្តថែមទៀត ដោយពេលខ្លះវាយធ្វើបាបរាងកាយនាងឲ្យរងរបួស ហើយនាងទ្រាំមិនបាន បានរត់ចុះចេញពីផ្ទះទៅរស់នៅជាមួយបងប្អូន គ្រាដែលនាងជាកូនកំព្រា គ្មានឪពុកម្តាយ ត្រូវ​ប្តីកំណាចទូរស័ព្ទគំរាមកំហែងឲ្យវិលត្រឡប់មកផ្ទះវិញជាបន្ទាន់ បើពុំនោះទេ រូបគាត់នឹងបង្ហោះរូបភាពវីដេអូសិចថតជាមួយគ្នាតាមហ្វេសប៊ុកឲ្យភ្ញាក់ផ្អើលគេឯងជាមិនខាន ។ ដោយសារតែខ្លាច​ទទួលការអាម៉ាស់បែបនេះ ទើបនាងសុខចិត្ត​បៀមទុក្ខទាំងទឹកភ្នែកវិលត្រឡប់មករួមរស់នៅជាមួយគ្នាវិញ ជាច្រើនលើកច្រើនសារមកហើយ ។

ស្ត្រីរងគ្រោះបាន​ឲ្យដឹងទៀតថា នៅថ្ងៃចុងក្រោយនេះ នាងទ្រាំលែងបានហើយ ព្រោះតែប្តីបានបង្ខំឲ្យនាងយកផ្លែឡាមមកអារប្រដាប់ភេទដោយខ្លួនឯង ហើយប្តីរូបនេះចាំថតវីដេអូទុកសម្រាប់​គំរាមកំហែងកុំឲ្យនាងរត់ចោលខ្លួនគេតទៅទៀត ។ ទង្វើនេះ នាងទ្រាំលែងបាន ក៏សុខចិត្តទូរស័ព្ទប្តីទៅ​កម្លាំងកងរាជអាវុធហត្ថរាជធានីឲ្យចុះមកជួយធ្វើអន្តរាគមន៍ដល់ផ្ទះតែម្តង ។ ពេលនោះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីក៏បានចុះមកឃាត់ខ្លួនប្តីចិត្តពាល យកទៅបញ្ជាការដ្ឋានដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖