ព័ត៌មានទាន់ហេតុការណ៍៖

ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាបេស្បលទីលានបឹងសំរឹទ្ធិអាយុក្រោម១៥ឆ្នាំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ សហព័ន្ធកីឡាបេស្បលខ្មែរបានរៀបចំការប្រកួតជ្រើសរើសជើង ឯកថ្នាក់ជាតិអាយុក្រោម១៥ឆ្នាំ ដោយ សហការបច្ចេកទេសជាមួយក្រសួងអប់រំយុវជននិងកីឡា ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថៃ្ងទី៧ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នៅទីលានកីឡាបេស្បលបឹង សំរឹទ្ធិខេត្តកំពង់ធំ ។

លោក ញ៉ែម ថាវី ប្រធានសហព័ន្ធ កីឡាបេស្បលខ្មែរបានឲ្យដឹងថា ការប្រកួត កីឡាបេស្បលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះបានដំណើរការប្រកួតរយៈពេល៣ថៃ្ង ដោយគិតចាប់ពីថៃ្ង ទី៧ ខែ មេសា ដល់ថៃ្ងទី៩ ខែមេសាឆ្នាំ២០១៧ ដោយមានក្រុមកីឡាករកីឡាការិនីចូលរួមប្រកួតចំនួន៨ក្រុម ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន៤ក្រុមមកពីសាលាបឋមសិក្សាទួលស្វាយព្រៃ បឹងត្របែក ជាស៊ីមសាមគ្គី ឥន្ទ្រទេវី ខេត្តព្រះសីហនុ មកពីសាលាកែវផុស រីឯខេត្តកំពង់ធំម្ចាស់ផ្ទះមាន៣ក្រុមក្រុមបេស្បលសាលាបឋមសិក្សាដូនដួង ត្រពាំងស្វាយ និងបន្ទាយចិន ។ ការប្រកួតនេះកំណត់ យកកីឡាករមានអាយុ១៥ឆ្នាំក្រោម ។

ប្រធានសហព័ន្ធរូបនេះបន្តទៀតថា ការ ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាករកីឡាការិនីអាយុក្រោម១៥ឆ្នាំបានរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាបេស្បលខ្មែរ។ ការប្រកួតនេះធ្វើឡើងក្នុងគោល បំណងចម្រាញ់ ញ់យកធនធានកីឡាករ កីឡាការិនីថ្នាលដែលមានសក្តានុពល និង ទេពកោសល្យដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមនៅពេលខាងពិសេសឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕ សារីម

29352502


ចែករំលែក៖