ព័ត៌មានទាន់ហេតុការណ៍៖

ប្រចណ្ឌប្រពន្ធដាក់កម្មករដូចគ្នា ស្ទុះទាញកូនកាំបិត អារ.កប្រពន្ធរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជាកម្មករសំណង់ម្នាក់ បានកើតចិត្តប្រចណ្ឌប្រពន្ធ លើកដាក់កម្មករសំណង់ជាមួយគ្នា ទប់កំហឹងលែងបាន ក៏ស្ទុះទាញកូនកាំបិតចិតបន្លែ អារ.កប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ ។ ករណីប្រើហិង្សាក្នុងគ្រួសារនេះ បានកើតឡើង នៅម៉ោង៧ និង៥០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅការដ្ឋានសំណង់១កន្លែង ក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ។

ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ស្រីនី អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅស្រុកមណ្ឌលគីរី ខេត្តមណ្ឌលគិរី ។ ចំណែកជនសង្ស័យជាប្តីឈ្មោះ សំ ភណ្ឌ អាយុ៣១ឆ្នាំ មានស្រុកកំណើតរស់នៅភូមិត្រពាំងខ្យង ឃុំបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីស្រ្តីរងគ្រោះ បានឆ្លើយបំភ្លឺសមត្ថកិច្ចថា អំពើហិង្សានេះ ប្តីនាង មានចិត្តប្រចណ្ឌនាងជាមួយបុរសម្នាក់ ជាកម្មករសំណង់ ធ្វើការនៅក្នុងការដ្ឋានខាងលើជាមួយនាងដែរ ហើយបានយកកូនកាំបិតចិតបន្លែ ភ្ជង់កគំរាមហើយបានប្រតាយប្រតប់គ្នាបណ្តាលឲ្យមុតរងរបួសធ្ងន់ ។

ក្រោយកើតហេតុ មេការសំណង់បានប្តឹងសមត្ថកិច្ច ឲ្យចុះអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យការិយាល័យកណ្ដាលយុត្តិធម៌នៃស្នងការដ្ឋាន ចាត់ការតាមច្បាប់ ។ ចំណែកស្ត្រីរងគ្រោះ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ត្រូវបានលោកគ្រូពេទ្យ ជួយសង្គ្រោះបានធូរស្រាលហើយ ៕ សេនាស័ក្តិ


ចែករំលែក៖