ព័ត៌មានទាន់ហេតុការណ៍៖

ប្រជានេសាទព័ទ្ធចាប់ចោរលួចឧបករណ៍នេសាទរួមវត្ថុតាង និងសម្ភារបានម្នាក់ ក្នុងចំណោមបក្ខពួកមួយសម្បុកប្រគល់ឲ្យនគរបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជានេសាទរស់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹក បឹងទន្លេសាប នាំគ្នាព័ទ្ធចាប់ជនសង្ស័យចោរលួចឧបករណ៍ និងត្រីបានចំនួន ១នាក់ ក្នុងចំណោមបក្ខពួកចោរចំនួនមួយសម្បុក ប្រគល់ឲ្យនគរបាលចាត់ការបន្ត។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចក្រឡុកឈើជាប់ ឋិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់។

ប្រភពព័ត៌មានពីក្រុមប្រជានេសាទទាំងនោះប្រាប់ថា ចោរទាំងសម្បុកនេះ លួចមិនរើសមុខគ្រប់រដូវនៅបឹងទន្លេសាបខាងលើ ធ្វើសកម្មភាពគ្រប់តំបន់ស្ទើរទូរទាំងបឹងទន្លេសាបតែរកវត្ថុតាងគ្មាននាពេលកន្លងមក ទើបតែនៅថ្ងៃខាងលើខណៈពួកគេកំពុងធ្វើសកម្មភាពលួចចាក់យកត្រី ពីឧបករណ៍នេសាទរបស់ពួកគាត់ជក់ស្ដែង ខណៈមួយរយៈនេះពួកមកលើកយកត្រីមានស្នាមចោរលួចថ្មីៗរហូត ក៍ឈានដល់សហការគ្នាពួនល្បាតចាំមើលក៍ប្រទះឃើញតែម្តង ប៉ុន្តែវាសំណាងដែរដែលឪ និងបងចោរលោតចូលទឹកហែលចូលព្រៃគេចខ្លួនរួច។

ករណីខាងលើលោក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិលប្រចាំភូមិកោះក្អែកប្រាប់ថា ជនសង្ស័យចោរលួចឧបករណ៍នេសាទរួមទាំងវត្ថុតាង និងសម្ភារដែលប្រជានេសាទនាំគ្នាព័ទ្ធចាប់យកមកប្រគល់ឲ្យឈ្មោះ ហោ យុាំងលិន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិ ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំណែកបក្ខពួករត់គេចខ្លួនទី១ ឈ្មោះ ហោ យាំុងតាំ ត្រូវជា(ឪពុក) និងទី២ ឈ្មោះ ហោ យាំុងថា ត្រូវជា(បងបង្កើត)។

ប្រភពព័មានពីលោក នាយរងប៉ុស្តិ៍ខាងលើបន្តថា វត្ថុតាង និងសម្ភាររួមមាន កាណូតចំនួន ០៣គ្រឿង មងចំនួន ២៨០ដៃ ត្រីប្រម៉ាប្រឡាក់ចំនួន ៧០គីឡូក្រាម ត្រីចំរុះចំនួន ៣០០គីឡូក្រាម និងសម្ភារផ្សេងៗមួយចំនួនទៀត។

ប្រភពដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតា និងសម្ភារ កំពុងបន្តការសាកសួរ និងរក្សាទុកនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលកោះក្អែក ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្ត៕ បឹុម ពិន

re (1) re (2) re (3) re (4) re (5) re (6) re (7) re (8)


ចែករំលែក៖