ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្តឹងក្រុុមហ៊ុន EBC បោកប្រាក់ពួកគាត់សរុបជាង៤៦លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបានបាត់ដំណឹង សូន្យឈឹងមួយរយៈបន្ទាប់ពីមានការអំពាវនាវ និងបញ្ជាឱ្យអាជ្ញាធរស្រាវជ្រាវករណីក្រុមហ៊ុន Empire Big Capital Limited (EBC) ដែលរងការចោទថា ជាក្រុមហ៊ុនបោកលុយពលរដ្ឋនោះកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ករណីនេះបានផ្ទុះឡើងសាជាថ្មីម្តងទៀត ។

លោក សុខា រ៉ូយ ជាតំណាងពលរដ្ឋ ចំនួន៥.៦៧៤គ្រួសារមកពី២៥រាជធានី-ខេត្តបានបញ្ជាក់ថា មូលហេតុដែលពលរដ្ឋបានលើកគ្នាមកដាក់ពាក្យបណ្ដឹងទី១-ឈ្មោះ សាន តាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិម៉ាឡេស៊ី, ទី២-ឈ្មោះ ហួត សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ និងទី៣-ឈ្មោះ ជិ ហ្គោសាលី ភេទប្រុស អាយុ៣៣ឆ្នាំ ។

អ្នកទាំង៣នាក់នេះជាក្រុមបក្ខពួក របស់ក្រុមហ៊ុនខាងលើ ដែលបានប្រមូល លុយពីពលរដ្ឋប្រមាណ៤៦.២០៤.៣៥០ ដុល្លារក្នុងរូបភាពជាការផ្ញើប្រាក់ដោយ សន្យាថានឹងឱ្យការប្រាក់ជាភាគលាភមក ពលរដ្ឋវិញចំនួន១០ភាគរយនៃប្រាក់ដើម។

តំណាងពលរដ្ឋដដែលបានអះអាងថា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញបានទទួល យកពាក្យបណ្ដឹងរបស់ពលរដ្ឋហើយដោយ ពលរដ្ឋបានប្តឹងទាមទារតែប្រាក់ដើមមក វិញតែប៉ុណ្ណោះ។ ចំណែកជំងឺចិត្តគឺមិនត្រូវ ការទេ ។

សូមបញ្ជាក់ថា ក្រៅពីការពាក្យប្តឹងនៅ តុលាការពលរដ្ឋរងគ្រោះក៏ទៅដាក់ញ្ញត្តិនៅ ស្ថាប័នជាតិសំខាន់ៗជាច្រើនកន្លែងទៀត រួមមាន រដ្ឋសភា និងក្រសួងមហាផ្ទៃជាដើម៕ ហេង សូរិយា


ចែករំលែក៖