ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ២គ្រាប់នៅឃុំសំរោងសែន ស្រុកកំពង់លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពួកគាត់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ចំនួន២គ្រាប់ ដែលជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់នៅក្នុងបឹងព្រលូង ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញនេះ មានចំនួន២គ្រាប់ ជាប្រភេទគ្រាប់ MK82 សម្រាប់ទំលាក់ពីលើយន្តហោះ ដែលបានបន្សល់ក្នុងសម័យសង្រ្គាមកន្លងមក ។ ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញ ពួកគាត់បានរាយការណ៍មកសមត្ថកិច្ច ពេលនោះកម្លាំងសមត្ថកិច្ច បានទំនាក់ទំនងទៅមន្រ្តីស៊ីម៉ាក ខេត្តកំពង់ឆ្នាំង ដើម្បីយកចេញ ពីបឹងមួយនេះដើម្បីបញ្ចៀសបញ្ហា ដែលអាចកើតឡើងជាយថាហេតុ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការអោយដឹងពីមន្ត្រីស៊ីម៉ាក់ប្រាប់ថាគ្រាប់ដែលមិនទាន់ផ្ទុះដែលរកឃើញនេះប្រភេទគ្រាប់ចាស់ៗ ដែលបានបន្សល់ពីសម័យសង្គ្រាម ហើយវានៅមានគុណភាពផ្ទុះធម្មតា ពេលនោះមន្រ្តីជំនាញស៊ីម៉ាកខេត្តកំពង់ឆ្នាំង បានយកគ្រាប់នេះ ដឹកមករក្សាទុកនៅ មជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាកខេត្តកំពង់ឆ្នាំង ។

ក្នុងនោះប្រជាពលរដ្ឋដែលមានទីលំនៅកន្លែខាងលើនេះប្រាប់ថា ពីដើមវាជាទីតាំងយោធាហើយក៍ជាសមរភូមិផងដែរ ហើយគ្រាប់ទាំងនេះ បាននៅរាយប៉ាយ តាមការឲ្យដឹងកន្លងមកនៅក្នុងស្រុកកំពង់លែង តែងតែត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះដែលនៅសេះសល់រាយប៉ាយកប់នៅក្នុងដីខណះដែលគាត់ជីកដីធ្វើផ្ទះសម្បែងនិងធ្វើស្រែចំការប្រទះឃើញនៅតាមកន្លែងផ្សេងៗ ។

ក្នុងនោះផងដែរ មន្ត្រីស៊ីម៉ាក់បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជានៅតាមកន្លែងផ្សេងៗទៀតថា បើប្រទះឃើញគ្រាប់ គ្រប់ប្រភេទ ក្នុងពេលជីករណ្តៅ ឬចុះស្រែ ចំការ ដាច់ខាតកុំប៉ះពាល់ឲ្យសោះ ហើយត្រូវផ្តល់ព័តមាននេះមកសមត្ថកិច្ច ដែលនៅជិត និង រាយការផ្ទាល់ទៅមន្រ្តីស៊ីម៉ាក ដើម្បីមន្រ្តីជំនាញចុះមកយក ប្រកបដោយសុវត្ថិភាព ៕ ចន្ថា

ae (3) ae ae (1) ae (2)


ចែករំលែក៖