ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹកនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋបានប្រទះឃើញ ក្នុងពេលដែលគាត់បានធ្វើដំណើរក្បែច្រាំងទន្លេ ។ សាកសពអណ្តែតទឹកនេះ ត្រូវបានប្រទះឃើញកាលពីវេលា ម៉ោង៩និង៣០នាទីថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិឱម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាព្រឹកម៉ោងប្រមាណជាង៧ព្រឹកគាត់បានជិះកាណូតចេញពីផ្ទះដោយបើកអែបៗច្រាំងទន្លេ ក៍ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ដែលមានភាពហើរលួយបាត់ទៅហើយ ដោះអាវស្លៀកខោខ្លីពណ៌ខ្មៅ នៅកប់ជាមួយនិង ដើមកំប្លោក ឃើញដូចនេះ គាត់បានរាយការណ៍នគរបាលប៉ុស្តអំពិលទឹក ដើម្បីជួយ ពិនិត្យមើលដើម្បីរកភិនភាគ និងរកបងប្អូន សាច់ញាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពបុរសនេះមានអាយុប្រហែលជិត៤០ឆ្នាំ អាចលង់ទឹកពីតំបន់ខាងលើ ហើយហូរចុះមកក្រោមមកទើនឹងដើមកំប្លោកទើប្រជាពលរដ្ឋប្រទះឃើញតែម្តង សាកសពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។ នៅពេលនេះសមត្ថកិច្ចបានស្រង់សាកសពនេះ មកតម្កល់ទុកនៅ វត្តក្នុងវត្តស្តីសិរីមង្គល ស្ថិតនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ដើម្បីរង់ចាំរកក្រុមគ្រួសា។

សមត្ថកិច្ចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបាត់ក្រុមគ្រួសារ អាចមកទំនាក់ទំនង នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច និង នៅប៉ុស្តិរកដ្ឋបាលឃុំអំពិលទឹក ៕ ចន្ថា


ចែករំលែក៖