ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកនៅក្រោមស្ពាន មឈាយ កំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកនៅក្រោមស្ពាន មឈាយ ភូមិមឈាយ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆិល សៀងហ៊ាយ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអំពៅព្រៃ ឃុំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ។

យោងតាមសំដីសាច់ញាតិបងប្អូនប្រាប់ថា ជនរងគ្រោះមានជំងឺវិកលចារឹកបានផឹកស្រាស្រវឹងរាល់ថ្ងៃ ។

លោកវរះសេនីយ៍ត្រី យ៉ង សំ អធិការស្រុកស្ទោង បានឲ្យដឹងថា ជនរងគ្រោះផឹកស្រាររាល់ថ្ងៃរហូតវង្វេងបាត់តាំងពីយប់ថ្ងៃទី២៧ ខែមីនា មកម្ល៉េះ រហូតមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង២រសៀល ទើបប្រជាពលរដ្នប្រទះឃើញ ស្លាប់អណ្ដែតទឹកក្រោមស្ពានតែម្ដង ក្រោយមកសមត្ថកិច្ចបានធ្វើកុសល្យវិច័យលើសាកសព ពុំមានអ្វីក្រៅ ពីលង់ទឹកនោះទេ ក្រោយមកបានប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី

ae (4)

ae (3) ae (2) ae (1)


ចែករំលែក៖