ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រាប់ថានៅក្នុងស្រុកកៀនស្វាយ មានបទល្មើសនេសាទខុសច្បាប់យ៉ាងអនាធិបតេយ្យ

ចែករំលែក៖

ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថានៅក្នុងស្រុកកៀនស្វាយខេត្តកណ្តាល មានបទល្មើសនេសាទខុសច្បាប់យ៉ាងអនាធិប តេយ្យទោះបីមានមន្ត្រីជលផលបានចុះ បង្ក្រាបយ៉ាងណាក៏ដោយ តែការចុះបង្ក្រាប នេះហាក់បីដូចវែកចកអ៊ីចឹង? នៅក្នុងនោះមានឧបករណ៍បទល្មើសដូចជាស្បៃមុងក្រឡាញឹកក៏កើតឡើងវិញព្រោងព្រាតផងដែ ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ទី១-មានបទល្មើសនេសាទខុសច្បាប់ស្បៃមុង ក្រឡាញឹក (ឡុក)រាប់ពាន់ម៉ែត្រស្ថិតនៅភូមិព្រែកប៉ុលឃំុបន្ទាយដែក ស្រុកកៀន ស្វាយ ទី២-មានបទល្មើសនេសាទខុសច្បាប់ ស្បៃមុងក្រឡាញឹក ហៅឡុក រាប់ពាន់ម៉ែត្រស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃំុដីឥដ្ឋ(ត្រង់ ចំណុចប្រាសាទលោកតាគង់លន់ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។

ប្រជាពលរដ្ឋបានបន្តទៀតថា បទល្មើសនេសាទខុសច្បាប់ខាងលើនេះមិនដែលឃើញសមត្ថកិច្ចជំនាញក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធចុះមកបង្ក្រាបម្តងសោះ ជាហេតុធ្វើឲ្យជនល្មើសធ្វើសកម្មភាពបែបអនាធិបតេយ្យបំផ្លាញមច្ឆជាតិយ៉ាងធំធេង ។

ប្រជាពលរដ្ឋក៏សូមសំណូមពរដល់សមត្ថកិច្ចដែលមានការពាក់ព័ន្ធមេត្តាចុះបង្ក្រាបផងដើម្បីឲ្យមច្ឆជាតិបានគង់វង្ស ។

ចំពោះករណីបទល្មើសនេសាទខុសច្បាប់ខាងលើនេះលោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបានប្រាប់អ្នកយកព័ត៌មានថាលោកនឹងមានវិធានការបង្ក្រាប បទល្មើសនេសាទខុសច្បាប់ខាងលើនេះឲ្យ ខាងតែបាន ៕ ហេង នរិន្ទ្រ

kandal-3 kandal-2 kandal-1


ចែករំលែក៖