ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសហគមន៏ឥស្លាម ២២២០ គ្រួសារមកទទួល អំ ណោយសប្បុរសធម៏ ពីមូលនិធិបញ្ជាការដ្ឋានអង្គរក្សសម្ដេចនាយករដ្ឋមន្ដ្រី

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង នាយរងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានចូលរួមសំ ណេះសំណាល និងផ្ដល់អំណោយ សប្បុរសធម៏ ជូនដល់បង ប្អូនប្រជាពលរដ្ឋសហគមន៏ ឥស្លាម ២២២០ គ្រួសារ មកពីសង្កាត់ច្រាំ ងចំរេះ១ និង ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ កាលពីថ្ងៃទី០៤ សីហា ឆ្នាំ២០១៧ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង លោក សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ប្រារព្ធឡើងនៅវិហារធំគីឡូម៉ែត្រ៩ ។

អំណោយសប្បុរសធម៌របស់មូលនិធិបញ្ជាការដ្ឋានអង្គរក្ស ជូនបងប្អូនប្រជាពលរដ្ឋ-ឥស្លាមនៅក្នុងសង្កាត់ច្រាំងចំរេះ១-ច្រាំងចំរេះ២ ចំនួន ២២២០ គ្រួសារ ថែមជូន ២១៦ គ្រួសារ ដែល បានចូលរួម នៅពេលនេះ ទទួលបានក្នុងម្នាក់ៗ អង្ករ ១បេ ,សារុង,ក្រមា, ត្រីខ និងថវិកា ២ មុឺន រៀល និងឧបត្ថម្ភថវិកា៣ លានរៀន សម្រាប់ ៣ ព្រះ វិហារ ស្ថិតក្នុងខណ្ឌឫស្សីកែវ ដែលជាខណ្ឌឈ្នះការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណិត្តទី៤ ។

លោក ហ៊ីង ប៊ុនហៀង ក៏បានផ្តាំផ្ញើការ សួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល តែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ហើយមិនតែប៉ុណ្ណោះ យើងរស់បាន រហូតដល់សព្វថ្ងៃនេះ ដោយគុណបំណាច់របស់គណបក្យជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិឲ្យរួចផុតពី សង្គ្រាម និងធ្វើអោយប្រទេសជាតិមានការរីក ចម្រើនលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រផងដែរ។

លោកបន្ដថា៖ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺធានាបានការអភិវឌ្ឍ ក្នុងមូលដ្ឋានលើកកម្ពស់ជីវភាព រស់នៅមានហេដ្ឋារចនា សម្ព័ន្ធ ស្ពានថ្នល់គ្រប់គ្រាន់ ប្រជា ពលរដ្ឋទទួលបានសេវាសា ធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលា រៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន ជាពិសេស សាសនិកឥស្លាមមានសិទ្ឋិសេរីភាពគោរពប្រតិបត្តិសាសនា ដោយមិនរេីសអេីង។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យើងបាន ឃើញ យ៉ាងច្បាស់ហើយថា សន្តិភាពដែលយើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជាត្រូវបានផ្តល់កិត្តិយស ស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងត្រូវរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្ដកសាង ជាតិ យើងឲ្យកាន់តែរីកចំរើនបន្តទៀត ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដើម្បីចូល រួមអភិវឌ្ឍន៏ប្រទេសជាតិ ឲ្យមាន​ការររីកចម្រើន ក្នុងនាម​ប្រជា​ពល​រដ្ឋ​រស់នៅសហគមន៏តែមួយ បើទោះបីសាសនា ឥស្លាមនៅ​លើពិភព​លោកមួយ ចំនួន តូចកំពុងតែ​បែបបាក់​យ៉ាងណាក្ដី តែបងប្អូនសាសនាខ្មែរឥស្លាមនៅ​តែប្រកាន់​ជំហ៊រដើរ​តាមគោលនយោបាយ របស់រាជ​រដ្ឋា​ភិ​បាល​កម្ពុជាជានិច្ច​។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចផ្ដល់បេក្ខភាព គ្រូបង្រៀន ជាសាសនាឥស្លាមចំនួន១៥០០នាក់ ទៅក្នុងស្ថាប័នរដ្ឋ ដោយផ្ដល់ប្រាក់ បៀវត្ដ ពេញលេញ ៕ សំរិត


ចែករំលែក៖