ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៣៤គ្រួសារត្រេកអរជាមួយអាជ្ញាធរសង្កាត់ខណ្ឌដែលមិនបើកផ្លូវ១០០១

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ៣៤គ្រួសាររស់នៅភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខមានចិត្តត្រេកអរនិងថ្លែង អំណរគុណដល់អាជ្ញាធរសង្កាត់ភ្នំពេញថ្មី និងអាជ្ញាធរខណ្ឌដែលបានដោះស្រាយផលប៉ះពាល់របស់ពួកគាត់លើគម្រោងប្លង់របស់សាលារាជធានីភ្នំពេញដែលគ្រោងបើកផ្លូវលេខ១០០១ធ្វើឲ្យប៉ះពាល់លើលំនៅឋានរបស់ពួកគាត់ កាលពីព្រឹកថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០១៧ នៅសាលាង្កាត់ ភ្នំពេញថ្មីខណ្ឌ សែនសុខ ។

ជាមួយគ្នានេះលោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌ សែន សុខ ក៏បានចូលរួមត្រេកអរជាមួយនឹង ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលដែល សម្រេចមិនបើកផ្លូវលេខ១០០១តាម សំណូមពររបស់ប្រជាពលរដ្ឋដំណឹងនេះ ប្រៀបដូចជាកាដូជូនពួកគាត់ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ នេះយ៉ាងដូច្នេះដែរ ។

លោក ជុំ សារាយ ចៅសង្កាត់ ភ្នំពេញថ្មី មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២០ ខែ មីនាឆ្នាំ២០១៧អាជ្ញាធរសង្កាត់ភ្នំពេញថ្មីបានអញ្ជើញតំណាងប្រជាពលរដ្ឋចំនួន៣៤គ្រួសារមកដើម្បីប្រកាសប្រាប់ពីសំណើ របស់ពួកគាត់ដែលសុំកុំឲ្យសាលារាជធានីភ្នំពេញនិងក្រសួងដែនដីនគរូបនីយកម្ម ដែលយល់ព្រមតាមសំណើរបស់ប្រជាពល រដ្ឋដែលបានដាក់លិខិតស្នើ សុំកាលពីឆ្នាំ ២០១៣កន្លងមក។ ក្នុងនោះលោកចៅ សង្កាត់ភ្នំពេញថ្មីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលសម្រេចមិនបើកផ្លូវ ១០០១នេះតាមសំណើរបស់ពួកគាត់ ។

លោក ឃុន សុខា តំណាងប្រជាពល រដ្ឋប្រមាណ៣៤គ្រួសារបានឲ្យដឹងថា ពួកគាត់បានមករស់នៅទីនេះតាំងពីឆ្នាំ១៩៩៣មកម៉្លេះដោយបានសង់លំនៅឋានរស់នៅគ្រាន់តែមានប្លង់ទន់ក្រោយមកពួកគាត់មានការព្រួយបារម្ភនិងភិតភ័យព្រោះនៅពេលឮថារាជរដ្ឋាភិបាលដែលមានសាលារាជធានីភ្នំពេញនិងក្រសួងដែនដីនគរូបនីយ កម្មនិងសំណង់គ្រោងនឹងបើកផ្លូវ១០០១នេះទើបពួកគាត់បាននាំគ្នាធ្វើលិខិតស្នើសុំទៅរាជរដ្ឋាភិបាលតាមរយៈសាលាសង្កាត់ភ្នំពេញថ្មីនិងសាលាខណ្ឌសែនសុខដោយសុំកុំឲ្យរាជរដ្ឋាភិបាលបើកផ្លូវខាងលើនេះ។ក្នុងនាមលោកតំណាងប្រជាពលរដ្ឋក៍សូមថ្លែងអំណរគុណដល់សាលារាជធានីភ្នំពេញនិងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាពិសេសសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីព្រះ រាជាណាចក្រកម្ពុជា ដែលសម្រេច មិន បើកផ្លូវ១០០១នេះ ។

សូមបញ្ជាក់ថាប្រជាពលរដ្ឋដែលមក រស់នៅទីនេះតាំងពីឆ្នាំ១៩៩៣ពោលគឺមុន ពេលដែលរាជរដ្ឋាភិបាលអភិវឌ្ឍន៍ផ្លូវនេះម៉្លេះ ៕ តុង សីហា

de (1) de (2) de (3) de (4) de (5)


ចែករំលែក៖