ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ធស្នើឲ្យលោក ទៀ សីហា ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបថ្មី បន្ដជំរុញការជួសជុសផ្លូវកំពុងខូច

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្ធដែលរស់នៅក្នុងក្រុងសៀមរាប ជាពិសេសប្រជាពលរដ្ធនៅសង្កាត់ អំពិល ក្រុងសៀមរាប បានអបអរសាទរ និងស្វាគមន៍ ការចូលកាន់តំណែងរបស់ លោក ទៀ សីហា ជាអភិបាលខេត្តថ្មី ទន្ទឹមនឹងនោះពួកគាត់ស្នើសុំឲ្យអភិបាលខេត្តថ្មីបន្ដមើលផ្លូវខូច និងជួសជុលផ្លូវ ដែលពលរដ្នកំពុងជួបការលំបាកក្នុងការធ្វើដំណើរ ។

ផ្លូវមួយខ្សែ ដែលមានការខូចខាតស្ទើរតែទាំងស្រុងនោះគឺ ផ្លូវកៅស៊ួ ចាប់ពីរង្វង់មូលព្រៃគុក រហូតដល់ផ្សារ ព្រះដាក់ សព្វថ្ងៃនេះ គឺមានការខូចខាត់យ៉ាងខ្លាំង ហើយពុំឃើញមានការជុសជុល ឬថែទាំនោះទេកន្លងមក ដែលជាហេតុធើ្វឲ្យផ្លូវមួយខ្សែនេះកាន់តែទ្រុឌទ្រោមទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែយ៉ាប់ទៅៗ ធ្វើឲ្យប្រជាពលរដ្ធដែលធ្វើដំណើរតាមដងផ្លូវនេះមានការរអ៊ួរទាំ ថា អាជ្ញាធរមើលមិនឃើញនូវទុក្ខលំបាករបស់ពលរដ្ធ។

ប្រជាពលរដ្ធដែលរស់នៅសងខាងផ្លូវនេះបានរៀបរាប់ថា ពួកគាត់មានការព្រួយបារម្មណ៍ណាស់ថា ខែនេះ គឺជាខែប្រាំង ថ្នល់នេះខូចប៉ុណ្ណឹងហើយចុះទម្រាំខែវស្សារភ្លៀងធ្លាក់ជោកជាំប្រហែលជាមិនអាចធ្វើចរាចរណ៍បានឡើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖