ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្នចាប់មុខសញ្ញាលួចទូរស័ព្ទដៃរួចនាំគ្នាវាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១

ចែករំលែក៖

ភ្នំពេញៈ មុខសញ្ញាលួចទូរស័ព្ទដៃម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានភ្លាមៗ រួចនាំគ្នាវាយម្នាក់ដៃម្នាក់មួយជើងបណ្ដោយឲ្យបែកមុខទើបប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីជនសង្ស័យលួចទូរស័ព្ទដៃពីនារីម្នាក់ ដែលនៅលើម៉ូតូកង់បី កាលពីថ្ងៃត្រង់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ៣៨០ កែង៦៣ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ នាង យ៉ុងវ៉ោ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូកង់បី រួចក៏ទុកទូរស័ព្ទដៃ នៅលើកៅអីក្បែរខ្លួន ស្រាប់តែជនសង្ស័យបានជិះម៉ូតូម៉ាកវ៉ែវ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1FS.2540 មកក្បែរបន្លំលួចយកទូរស័ព្ទដៃបំរុងរត់គេចខ្លួន ពេលនោះជនរងគ្រោះស្រែកចោរៗ ក៏ត្រូវបានអ្នករត់តុ និងភ្ញៀវចូលរួមជួយដេញចាប់បាននាំគ្នាវាយជនសង្ស័យបែកមុខ បែកមាត់របួសជាទម្ងន់ និងដកហូតយកទូរស័ព្ទដៃពីជនសង្ស័យទៅឲ្យជនរងគ្រោះវិញ ទើបប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចចាត់ ការតាមច្បាប់។

ក្រោយកើតហេតុនារីរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនោះដោយប្រាប់ថាប្រញាប់។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សរស្មី

 


ចែករំលែក៖