ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀននៅខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពងចាម ៖ មន្ត្រីនគរបាលស្រុកជើងព្រៃបានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៥នាទី ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងចម្រុះបានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធការជួញ ដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពងចាម ក្រោមកិច្ច សហការកម្លាំងជំនាញការិយាល័យប្រឆាំគ្រឿង , កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃ ឈរ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដោយប្រើវិធានញុះញង់ ។

ជនសង្ស័យទាំង៩នាក់ដែលរងការចាប់ខ្លួនរួមមាន ៖ ១-ឈ្មោះ ឯម ឌីណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រោយវត្ត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម , ២-ឈ្មោះ យាន សុវណ្ណារ: ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាកែវ ឃុំគរ ស្រុកព្រៃឈរ , ៣-ឈ្មោះ តាត់ ធា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ តាមាស ឃុំគរ ស្រុកព្រៃឈរ , ៤-ឈ្មោះ ដេត សុវណ្ណបូរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ , ៥-ឈ្មោះ ពុំ ចាន់វាសនា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាងពោន ឃុំគរ ស្រុកព្រៃឈរ , ៦-ឈ្មោះ រស់ វ៉ាន់ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងពោន ឃុំគរ ស្រុកព្រៃ ឈរ , ៧-ឈ្មោះ ហែន ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ត្រពាំពោន ស្រុកព្រៃ ឈរ , ៨-ឈ្មោះ លន់ សុធ័ន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ និង៩-ឈ្មោះ សូរ ចាន់បុត្រ ភេទប្រុស អាយុ៣០ឆ្នាំ ជន ជាតិខ្មែរ រស់នៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ។

ក្នុងប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន កម្លាំងចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស ចំនួន៣កញ្ចប់ ទូរស័ព្ទដៃ៦គ្រឿង ប្រាក់ញុះញង់ ចំនួន៨០.០០០រៀល ឧបករណ៍សេព ថ្នាំញៀន១សម្រាប់ និងម៉ូតូចំនួន៦គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូន បន្ត ដើម្បីចាត់ការផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ


ចែករំលែក៖