ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកូរ៉េខាងត្បូងរៀបចំដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រទេសកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ

ចែករំលែក៖

នៅថ្ងៃទី១៩ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួង ឯកភាពជាតិកូរ៉េខាងត្បូង បានប្រកាសថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អាច នឹងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង នៅក្នុងឆ្នាំនេះបើទោះបីកិច្ចពិភាក្សាស្តីពីការ រំសាយអាវុធជាមួយអាមេរិក មានការ យឺតយ៉ាវក្តី។

សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូង បានដកស្រង់សម្តី អ្នកនាំពាក្យក្រសួងឯកភាពជាតិលោកBaik Tae hyun ដែល បានបញ្ជាក់ថា ភាគីកូរ៉េខាងត្បូង កំពុងតែរៀបចំអនុវត្តតាមកិច្ចព្រមព្រៀង នៅក្នុង ជំនួបកំពូលកាលពីខែកញ្ញាកន្លងមក នៅ ទីក្រុងព្យុងយ៉ាង ក្នុងនោះមានដំណើរ ទស្សនកិច្ចរបស់មេដឹកនាំគីម ជុងអ៊ុន អាច នឹងត្រូវធ្វើឡើងនៅឆ្នាំនេះ។

នៅក្នុងជំនួបនាពេលនោះ មេដឹកនាំ កូរ៉េខាងជើង បានសន្យាថា នឹងបំពេញ ទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូង ក្នុង ពេលឆាប់ៗ ប៉ុន្តែមិនបានបញ្ជាក់ពីពេល វេលានោះឡើយ ។ ចំណែកប្រធានាធិប តីកូរ៉េខាងត្បូង មូន ជេអីុនបានលើក ឡើងថា មេដឹកនាំ គីម ជុងអ៊ុន នឹងបំពេញ ទស្សនកិច្ច មកកាន់ទីក្រុងសេអូ៊លក្នុង ឆ្នាំ២០៩ ប្រសិនបើរឿងរ៉ាវរលូននោះ។

ប៉ុន្តែ ដោយសារតែកិច្ចពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ យឺតយ៉ាវធ្វើឲ្យមានពាក្យចចាមអារ៉ាមថាដំណើរទស្សនកិច្ច របស់ លោក គីម ជុងអ៊ុន ទៅកាន់កូរ៉េខាង ត្បូង អាចនឹងត្រូវពន្យាពេល ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ប្រធានាធិបតីចិន លោក សុី ជីនពីង នឹង បំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនៅឆ្នាំ២០១៩ខាងមុខនេះ តបតាមការអញ្ជើញពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ យោងតាមអ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeomលោក សុី ជីនពីង បានប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន ថាលោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅឆ្នាំ ២០១៩ ខាងមុខនេះ ហើយមិនតែប៉ុណ្ណោះលោកក៏មានបំណងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល នៅឆ្នាំក្រោយនេះដែរ បើពេលវេលាអំណោយផល។

សូមជម្រាបថា លោក សុី ជីនពីង និងលោក មូន ជេអុីន បានជួបប្រជុំគ្នាក្នុងជំនួបទ្វេភាគីមួយ នាឱកាសមេដឹកនាំ ទាំងពីរចូលរួម ក្នុងកិច្ចប្រជុំ APEC ក្នុង ប្រទេស Papua New Guinea កាលពី ថ្ងៃសៅរ៍នេះ៕ ម៉ែវ សាធី


ចែករំលែក៖