ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន​ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើដមត្រខុប ចន្លោះផ្ទះល្វែង ក្នុងភូមិក្បាលដំរី២ សង្កាត់កកាប២ ខណ្ឌពោធិសែនជ័យ ។

សាកសព ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ ស្លៀកខោជើងវែង ពាក់អាវក្រឡា ដៃវែង មានកាបូបមួយផង ។

នៅកន្លែងកើតហេតុ តាមប្រជាពលរដ្ឋ ក្បែរកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាទៀបភ្លឺថ្ងៃទី០៨ ខែកុម្ភៈនេះ ឮសូរសំឡេងឆ្កែព្រុស ត្រង់ចំណុចព្រៃដើមត្រខុប តែមិនចាប់អារម្មណ៍ រហូតដល់វេលាម៉ោងខាងលើ ស្រាប់តែពលរដ្ឋប្រទះឃើញ មានបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ចងកសម្លាប់ខ្លួនលើដើមត្រខុបទៅវិញ ។

ក្រោយពីប្រទះឃើញ សាកសពបុរសខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញខណ្ឌ ចុះទៅពិនិត្យដល់កន្លែងកើតហេតុ កំពុងសាកសួរ និងស្រាវជ្រាវ ៕ សុខាសែនជ័យ


ចែករំលែក៖