ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរស​ជា​ជនអនាថា​ម្នាក់​ដេកស្លាប់សង្ស័យ​ខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសជនអនាថា ម្នាក់ដេកស្លាប់នៅមុខបន្ទប់ចួលលើចិញ្ចើមផ្លូវដោយសង្ស័យខ្យល់គរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទី​ព្រឹក ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច មុខ​បន្ទប់​ជួល​លេខ៧លើ​ចិញ្ចើមផ្លូវ​បេតុង ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សាកសព​ឈ្មោះ​ជា ប៉ូច អាយុ៣៩ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ ហើយ​ក៏មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ​ដែរ ប៉ុន្តែ​មិនដឹងថា​បាត់បង់​ផ្ទះសម្បែង​ដោយ​ការលក់ដូរ​ឬអ្វី​ឡើយ។ មិនតែប៉ុណ្ណោះ​បុរស​នោះ​មាន​ជម្ងឺសរសៃប្រសាទ​ថែម​ទៀតផង ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលា​ល្ងាច​ថ្ងៃទី២៨ ខែកក្កដា គាត់​បាន​ផឹក​ស្រ​ស្រវឹង​ជោករហូតដល់​ព្រឹក​ឡើង​ទើបត្រូវ​បាន​គេ​ប្រទះឃើញ​បង្ក​ការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។

ក្រោយពេល​កើតហេតុ​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើ​កោសល្យវិច័យ​រួចរាល់​ទើប​នាំយក​សព​ទៅ​តម្កល់ទុក​បូជា​នៅ​វត្ត​ជម្ពូ​វ័ន ៕ សុខាសែនជ័យ


ចែករំលែក៖