ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញយុវជនម្នាក់ចង.កសម្លាប់ខ្លួននៅស្រុកព្រៃនប់ដោយមិនដឹងពីមូលហេតុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យុវជនម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចង.កសម្លាប់ខ្លួន នៅចំណុចទូកតាណន់ឃ្លងអំពូ ស្ថិតក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅថ្ងៃថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

ជនរងគ្រោះឈ្មោះ ឈិត ណារិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះហនុ បានយកខ្សែនីឡុងចង.កភ្ជាប់នឹងមែកឈើបណ្តាលឲ្យស្លាប់។

ក្រោយពីសមត្ថកិច្ចពិនិត្យរួចបានឲ្យដឹងថា ជនរងគ្រោះពិតជាបានចង.កធ្វើអត្តឃាតពិតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីផ្សេងនោះទេ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ


ចែករំលែក៖