ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសចំណាស់ម្នាក់នៅមាត់ទន្លេសាបខាងក្រោយកាំបូឌីយ៉ាណា

ចែករំលែក៖

ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ ជិះទូកនេសាទត្រី ប្រទះឃើញសពបុរសវ័យចំណាស់ម្នាក់ អណ្តែតទឹកទន្លេសាបនៅខាងក្រោយសណ្ឋាគារកាំបូឌីយ៉ាណា ក៏ប្តឹងសមត្ថកិច្ចចុះត្រួតពិនិត្យ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ០៨ព្រឹក ថ្ងៃអង្គារ ១៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវ នឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅតាមច្រាំងទន្លេសាប សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា សពរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយនៅមុនពេលកើតហេតុម៉ោង៨ព្រឹក មានប្តីប្រពន្ធ២នាក់បានជិះទូក នេសាទត្រីតាមបណ្ដោយច្រាំងទន្លេសាប ជារៀងរាល់ថ្ងៃ
ខណៈដែលនេសាទ មកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញវត្ថុអ្វីម៉្យាងរសាតអណ្តែង លាយឡំ និង កំប្លោកក៏បានបើកទូកទៅមើល ស្រាប់តែឃើញសពបុរសវ័យចំណាស់ម្នាក់ទៅវិញ ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីទទួលព័ត៌មានពីប្តីប្រពន្ធអ្នកនេសាទត្រីថាប្រទះឃើញសពបុរសម្នាក់អណ្តែកទឹកទន្លេសាប ក៏បានចុះទៅចំណុចកើតហេតុភ្លាមៗ និង រាយការណ៍បន្តទៅនគរបាលបច្ចេកទេសកោសល្យវិច័យក្រុងចុះ មកស្រង់មកលើគោកដើម្បីត្រួតពិនិត្យ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលបច្ចេកទេសបានចុះមកធ្វើកោសល្យវិច័យ ហើយប្រាប់ឲ្យដឹងថា សពជនរងគ្រោះ មានអាយុប្រហែល៣៨ឆ្នាំ សពស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែនហើយសពបានយកទៅតម្កល់នោវត្តសំបួរមាស ដើម្បីស្វែងរកក្រុមគ្រួរសាយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖