ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកទន្លេសាបសង្ស័យលោតពីលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ ប្រទះឃើញសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមានសភាពហើមស្អុយរលួយទៅហើយ អណ្ដែតទឹកតាមបណ្តោយម៉ាត់ទន្លេសាបចំងាយពីស្ពានជ្រោយចង្វាប្រហែលកន្លះគីឡូម៉ែត្រ។

ហេតុការណ៍នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយម៉ាត់ទន្លេសាបត្រើយខាងកើតក្រុម៦ ភូមិដើមរគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានឲ្យដឹងថា សពបុរសខាងលើមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេស្លៀកខោជើងខ្លីពណ៍ខ្មៅស្នូតស ពាក់អាវយឺតដៃខ្លីពណ៍ខ្មៅ ផ្កាប់មុខមានសភាពហើយស្អុយរលួយទៅហើយអណ្តែតទឹកតាមម៉ាត់ទន្លេសាបទន្លេសាបត្រើយខាងកើត។

តាមប្រភពពត៌មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះឱប សុគន្ធ ភេទប្រុស អាយុ៥៨ឆ្នាំ មានមុខរបរនេសាទត្រីមានទីលំនៅកើតហេតុខាងលើបានឲ្យដឹងថា នៅមុនពេលប្រទហឃើញរូបគាត់បានភ្ញាក់ពីដំណេកហើយបានចុះទៅម៉ាត់កំពុងម៉ាត់ទន្លេដើម្បីងូតទឹកខណះចុះទៅដល់ម៉ាត់កំពង់បំរ៉ុងងូតទឹកស្រាប់តែប្រទះឃើញសពបុរសខាងលើអណ្តែតទឹកផ្កាប់មុខមានសកភាពហើមស្អុយហើយភ្លាមៗនោះរូបគាត់បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេលរស់នៅក្បែរកន្លែងកើតហេតុមកចោមរោមមើលរួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលរដ្ឋានឲ្យចុះមកពិនិត្យ។

ក្រោយសមត្ថកិច្ចមូលរដ្ឋានចុះមកដល់កន្លែងកើតហេតុបានស្រងសពបុរសខាងលើមកដាក់លើច្រាំងទន្លេរួចទាក់ទងសមត្ថកិច្ចជំនាញកោសល្យវិច័យមកពិនិត្យរួចរាល់ហើយបានបញ្ជក់ថាសពបុរសខាងលើពិតជាស្លាប់ដោយសារលង់ទឹកហើយសពបានតម្កល់ទុកនៅក្នុងវត្តថ្មីសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖