ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពយុវជនម្នាក់ស្លាប់នៅក្នុងប្រឡាយទឹក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សពយុវជនម្នាក់ត្រូវបានប្រទះឃើញស្លាប់នៅក្នុងប្រឡាយទឹក និង មានស្នាមអូស ពីថ្នល់ទម្លាក់ចុះមកក្នុងប្រឡាយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ 10 និង 15 នាទីយប់ ថ្ងៃទី ០8 ខែវិច្ឆិកា ឆ្នាំ 2018 នៅតាមបណ្តោយផ្លូវគ្រួសក្រហម ស្ថិតនៅក្នុងភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន ស្រុកទឹកផុសបានដឹងថា សពជនរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ សែម សេះ អាយុ 23 ឆ្នាំ មានទីលំនៅភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ។

សមត្ថកិច្ច បានឲ្យដឹងថា នៅព្រឹកព្រលឹម មានប្រជាពលរដ្ឋប្រទះឃើញសាកសពហើយរាយការណ៍ទៅសមត្ថកិច្ច ក្រោយពីចុះពិនិត្យសាកសពសមត្ថកិច្ចបានសន្និដ្ឋានថា សពជនរងគ្រោះមានសភាព ជាករណីគ្រោះថ្នាក់ចរាចរណ៍ ព្រោះនៅលើមានស្លាកស្នាមដែលបញ្ជាក់ថា កើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ។ ក្រោយពេលកើតហេតុ ភាគីម្ខាងទៀតបានគេចខ្លួនបាត់ បន្ទាប់ពីបានយកសពជនរងគ្រោះទម្លាក់ចូលប្រឡាយទឹក ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនខាង លើបានជិះម៉ូតូម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1A 3071 បើកបរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ គេមិនបានដឹងថា បុកជាមួយអ្វីទេ ។ ប៉ុន្តែតាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានសង្ស័យថា បានបុកជាមួយនឹងគោយន្តដឹកឈើ ហើយក្រោយកើតហេតុ សពជនរងគ្រោះរួមទាំងម៉ូតូ ត្រូវបានភាគីបង្ក អូសយកទម្លាក់ចូលក្នុងប្រឡាយពីខាងលិចផ្លូវចម្ងាយប្រមាណ 8 ម៉ែត្រ រួចហើយអ្នកបង្កក៏បានបើកបរយាន្តយន្ត រត់គេចខ្លួនបាត់ទៅ។

នៅពេលនេះសមត្ថកិច្ច កំពុងស្រាវជ្រាវ បន្តដើម្បីរកភាគីបង្ក ដើម្បីដោះស្រាយតាមនីតិវិធី ។ចន្ថា


ចែករំលែក៖