ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកសមុទ្រ នៅព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកសមុទ្រនៅត្រង់ចំណុចឆ្នេរអូរត្រេះ១ ស្ថិតក្នុងក្រុមទី៨ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។

សាកសពមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់បានកំណត់ភិនភាគជាមនុស្សប្រុស អាយុចន្លោះពី២៥ ទៅ៣០ឆ្នាំ កម្ពស់១.៦០ម៉ែត្រ គ្មានអាវ ស្លៀកខោខ្លីត្រឹមជង្គង់ពណ៌ខ្មៅ លាយឆ្នូតពណ៌ស មានសភាពស្វិតជើងខាងឆ្វេង។

សាកសពគ្មានស្លាកស្នាមនៅលើដងខ្លួនឡើយ ហើយពិតជាស្លាប់ដោយសារលង់ទឹកសមុទ្រប្រាដកមែន។

ពេលនេះសាកសព ត្រូវបាន កម្លាំងជំនាញ ធ្វើកំណត់ហេតុប្រគល់ជូនមេភូមិ យកទៅកប់កន្លែងមានសុវត្ថិភាព ដើម្បីស្វែងរកអត្តសញ្ញាណ និងផ្សព្វផ្សាយរកក្រុមគ្រួសារ ៕


ចែករំលែក៖