ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពបុរសសតិមិនគ្រប់ម្នាក់ អណ្តែតទឹកដោយសារលង់ទឹក

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋក្នុងភូមិបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកនារសៀលថ្ងៃ អាទិត្យ ១២ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ទី១០ ខែមិថុនាឆ្នាំ ២០១៨ នៅចំណុចទឹកអូរខ្លិត ស្ថិតនៅក្នុងភូមិតាប៉ាង ឃុំសំរោង លើ ស្រុកអង្គស្នួល ខេត្តកណ្តាល ខាងត្បូង ភូមិប្រហែល១២០០ម៉ែត្រ ។

អ្នកភូមិតាប៉ាងបានឲ្យដឹងថា ជនរងគ្រោះរ ឈ្មោះ រ៉ៃ រ៉ា ភេទប្រុស អាយុ៥២ ឆ្នាំមុខរបរ គ្មានជាមនុស្សសតិមិនគ្រប់ និងគ្មានប្រពន្ធកូននឹងគេទេដោយមក រស់នៅជាមួយក្មួយ ជនជាតិខ្មែរ នៅ ភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាលយូរមកហើយ។

តាមការបំភ្លឺរបស់ក្មួយ ឈ្មោះ ទឹមសុខុន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យ ដឹងថា មុនពេលជនរងគ្រោះស្លាប់ គាត់ បានបាត់ពីផ្ទះ បីថ្ងៃហើយក្រុមគ្រួសារដើររកមិនឃើញទេ។ក្រោយមកស្រាប់តែឮ គេនិយាយថា មានសព មនុស្សអណ្តែតទឹកនៅអូរខ្លិតក៏នាំគ្នាទៅមើលឃើញសាកសព អណ្តែតទឹកស្ទឹងក៨ស្រង់មកលើគោក។ ក្រោយមកសមត្ថកិច្ចនគរបាល ផ្នែកពិនិត្យហេតុស្រុកអង្គស្នួល បានមកដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនទើប ប្រគល់ទៅឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖