ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញ​បុរសម្នាក់ ដេកស្លាប់គ្មានពាក់អាវ មានតែខោលីអូ ក្បែរព្រែកបឹងក្វាង ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់ បានដឹកក្របីទៅចងនៅព្រែកបឹងក្វាង ក៏ប្រទះឃើញ​បុរសម្នាក់ ដេកស្លាប់គ្មានពាក់អាវ មានតែខោលីអូ ក្បែរព្រែកបឹងក្វាង ក៏បានស្រែកហៅបងប្អូនប្រជាពលរដ្ឋមកមើលកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុះក្បៃរព្រែកបឹងក្វាង ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរស ដែលប្រទះឃើញស្លាប់មានឈ្មោះអិន សូវៀត អាយុ៣៨ឆ្នាំ រស់ភូមិជ្រៃធំ​ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង​ ។

ប្រភពបានឲ្យ​ដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា មានមនុស្សស្លាប់នៅទីតាំងខាងលើ កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាល សហការជាមួយកម្លាំង​ក្រុងបាវិត ព្រមទាំងគ្រួពេទ្យជំនាញចុះដល់គោលដៅ ទីតាំង ដែលជនរងគ្រោះ បានដេកស្លាប់កម្លាំង​ជំនាញក្រុមគ្រូពេទ្យពិនិត្យ កោ​សល្យវិច័យសាកសពពុំមានស្លាកស្នាម ឬដាច់រលាត់ត្រង់ចំណុចណានោះទេ សមត្ថកិច្ចដាក់ការសង្ស័យថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ព្រោះជនរងគ្រោះចូលចិត្តពិសាស្រាជាប្រចាំ ។

បន្ទាប់ពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖