ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងមិនរំពឹងឈ្នះមេដាយ តែអាចទទួលបានបទពិសោធន៍ថ្មី និងទំនាក់ទំនងល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ក្នុងឱកាសជួបសំណាលជាមួយកីឡាករបាញ់កាំភ្លើងកម្ពុជា៧នាក់ ត្រៀមចេញទៅចូលរួមប្រកួតបាញ់កាំភ្លើង ASIA-PACIFIC IPSC Handgun Championship Level 3 2016 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ថ្លែងថា សម្រាប់វត្តមានកីឡាករបាញ់កាំភ្លើងកម្ពុជាលើកទី១ បានទៅចូលរួមប្រកួត ទោះបីមិនអាចដណ្តើមយកពានរង្វាន់ត្រឡប់មកវិញ ប៉ុន្តែពួកគេនឹងទទួលបានបទពិសោធន៍ ចំណេះដឹង និងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសដទៃទៀត។

ប្រធានសហព័ន្ធរូបនេះបញ្ជាក់ថា ការដែលសហព័ន្ធបាញ់កាំភ្លើងរៀបចំឲ្យមានកីឡាករទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិលើកនេះ ដើម្បីបង្ហាញថា កីឡាកម្ពុជាកំពុងជំរុញឲ្យមានសកម្មភាពលើវិស័យកីឡាបាញ់កាំភ្លើងនៅកម្ពុជាឡើងវិញ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបែបទេសចរណ៍មួយនេះ និងចូលរួមការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមផងដែរ។

ព្រឹត្តិការណ៍ប្រកួតកីឡាបាញ់កាំភ្លើងដែលគេប្រសិទ្ធនាមថា ASIA-PACIFIC IPSC Handgun Championship Level 3 2016 និងចាប់ពីថៃ្ងទី៩ ដល់ថៃ្ងទី១១ ខែធ្នូ ឆ្នាំ២០១៦ មានប្រទេសចូលរួមចំនួន១០ ដូចជាកម្ពុជា កាណាដា ណូកវេស អូស្រាលី ស្រីលង្កា ហុងកុង ហ្វីលីពីន ឥណ្ឌូនេស៊ី ប្រទេសអីស្រាអែល និងម្ចាស់ផ្ទះថៃ មានកីឡាករកីឡាការិនី២៤៨នាក់ ក្នុងនោះថៃ មានកីឡាករ១៧២នាក់ ក្នុងចំណោម២៤៨នាក់ មកពីបណ្តាប្រទេសខាងលើ ។

ដោយឡែកសម្រាប់កម្ពុជាវិញ បានបញ្ជូនកីឡាករបាញ់កាំភ្លើង៧នាក់ដូចជា កីឡាករគឺម ផារុន កីឡាករសេងវិទូ កីឡាករ លឹមហួរនីតា កីឡាករដួង មុន្នី កីឡាករ ថាន ចំរើន កីឡាវង់ពិលី កីឡាករ ហូសិទ្ធិគុណ៕ សារីម

rim-1 rim-2 rim-3


ចែករំលែក៖