ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិន ប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពចិន-កម្ពុជាឱ្យកាន់តែរឹងមាំ

ចែករំលែក៖

ប៉េកាំង ៖ លោក ស៊ី ជីនពីង ប្រធានា ធិបតីចិន និងភរិយារបស់លោក គឺលោក ស្រី Peng Liyuan បានជួបក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅក្រុងប៉េកាំង កាលពីថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ២០១៨ ។

អំឡុងជំនួបនោះ លោក ស៊ី បាន បញ្ជាក់ថា ទំនាក់ទំនងមិត្តភាព ចិន-កម្ពុជា កំពុងកើនឡើងកាន់តែរឹងមាំ និងសំខាន់ ចាប់តាំងការបង្កើតទំនាក់ទំនងការទូតកាល ពី៦០ឆ្នាំមុន ។

លោក ស៊ី ក៏បានលើកឡើងផងដែរថា លោកបានជួបជាមួយព្រះមហាក្សត្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជារៀងរាល់ឆ្នាំចាប់តាំងពី ឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្នដូចជាការ ជួបជុំគ្រួសារមួយអ៊ីចឹង។

ជាមួយគ្នានេះ លោក ស៊ី បានប្រកាសជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ទៅដល់ទម្ងន់ ថ្មីមួយទៀត ។

សូមបញ្ជាក់ថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរបានយាងចាកចេញពីមាតុភូមិឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនកាលពី ថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ២០១៨ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេតាមវេជ្ជ បញ្ជារបស់ក្រុមគ្រូពេទ្យចិន ៕ ហេង សូរិយា


ចែករំលែក៖