ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងចង់ឲ្យអឺរ៉ុបកាត់បន្ថយការអាស្រ័យទៅលើប្រាក់ដុល្លារអាមេរិក

ចែករំលែក៖

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញ ទូរទស្សន៍ CNN ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ថា បច្ចុប្បន្ន អឺរ៉ុបអាស្រ័យច្រើនលើសលប់ទៅលើ ប្រាក់ដុល្លារអាមេរិក។

លោក ម៉ាក្រុង បញ្ជាក់ទៀតថា អឺរ៉ុប មិនមានការផ្លាស់ប្តូរច្បាស់លាស់ណាមួយ ចំពោះប្រាក់ដុល្លារអាមេរិក ដោយសារតែប្រាក់ដុល្លារមានឥទ្ធិពលយ៉ាងធំធេងមកលើអឺរ៉ុប។ មេដឹកនាំបារាំងបានអំពាវនាវ ដល់បណ្តាប្រទេសអឺរ៉ុប ធ្វើសកម្មភាព បន្ថែមទៀតដើម្បីជួយឲ្យប្រាក់អឺរ៉ូមាន ឥទ្ធិពលដូចប្រាក់ដុល្លារអាមេរិក។

ប្រធានាធិបតីបារាំងបញ្ជាក់ថា «ចំពោះខ្ញុំនេះជាបញ្ហាដែនអធិបតេយ្យភាព ទាំងនោះជាហេតុផលដែលខ្ញុំបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការ ស្ថាប័នហិរញ្ញវត្ថុនៅអឺរ៉ុប និងបណ្តាដៃគូ ដើម្បីកសាងឥទ្ធិពល កាត់បន្ថយការអាស្រ័យលើប្រាក់ដុល្លារអាមេរិក»។

លោក ម៉ាក្រុង បានបញ្ជាក់ទៀតថា សកម្មភាពទាំងនោះមិនមែនមានគោលដៅដើម្បីប្រកួតប្រជែងជាមួយប្រាក់ដុល្លារអាមេរិកនោះឡើយ ប៉ុន្តែមានភាពចាំបាច់ក្នុងការរក្សាសណ្តាប់ធ្នាប់ ស្ថិរភាព ហិរញ្ញ វត្ថុពិភពលោក។

កាលពីសប្តាហ៍កន្លងមក រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បានសន្យាថា ទីក្រុងប៉ារីសនឹងខិតខំដឹកនាំអឺរ៉ុប ប្រឆាំងរាល់ការដាក់ទណ្ឌកម្មរបស់ អាមេរិកទៅលើប្រទេសអុីរ៉ង់ និងបង្កើនអតិ ផរណាប្រាក់អឺរ៉ូ៕ ម៉ែវ សាធី


ចែករំលែក៖