ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីរុស្ស៊ី៖ ទឹកដីរុស្ស៊ីមានតែការរីកចម្រើនឆ្ពោះទៅមុខ

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បាន ប្រកាសជាផ្លូវការបន្តឈរឈ្មោះជាបេក្ខ ភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០១៨ ដោយក្នុងនោះ លោកបាន បញ្ជាក់ថា «ទឹកដីរុស្ស៊ីមានតែការរីចម្រើនឆ្ពោះទៅមុខ ហើយមិនមានអ្នកណាមួយ មករារាំងបានឡើយ»។

ការប្រកាសរបស់លោក ពូទីន គឺជាការរង់ចាំរបស់ពលរដ្ឋរុស្ស៊ីមួយចំនួនធំ ដែល ចង់ឲ្យលោកបន្តឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៨។ សារព័ត៌មាន Vzglyad បាន ផ្សាយថា ការប្រកាសបន្តឈរឈ្មោះបោះឆ្នោតរបស់លោក អាចជួយដឹកនាំប្រទេស រុស្ស៊ី កាន់តែរីកចម្រើនក្នុងពេលដែលកំពុងរងទណ្ឌកម្មពីប្រទេសលោកខាងលិច ក្នុង នោះមានអឺរ៉ុបផងដែរ។

នៅក្នុងវិវាទជាមួយលោកខាងលិចមិនត្រូវបានលោក ពូទីន យកដាក់មុខនោះ ឡើយ គឺស្ថិតនៅទី២ ឬទី៣ដោយសារតែលោកខាងលិចកំពុងតែដើរថយក្រោយ ហើយទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុប កំពុងតែបែកបាក់។

លោក ពូទីន ផ្តោតគោលនយោបាយសំខាន់ក្នុងការកសាងទំនាក់ទំនង ចាប់ តាំងតំបន់ភាគខាងត្បូង និងភាគខាងកើត គឺចាប់តាំងពីប្រទេសទួរគីរហូតដល់ ប្រទេសចិន និងពីអុីរ៉ង់រហូតដល់ជប៉ុន អាមេរិកឡាទីន និងទ្វីបអាហ្វ្រិក។

នៅពេលខាងមុខការកំណត់ពិភព លោក និងរៀបចំពិភពលោកជាថ្មី មាន ភាពច្បាស់លាស់ជាងនេះ ក៏ដូចជាការរុញច្រានប្រាក់ដុល្លារអាមេរិក ចេញពីរូបិយវត្ថុអន្តរជាតិពឹងផ្អែកទៅលើអង្គការសន្តិសុខ និងសហប្រតិបត្តិការសៀងហៃSCO។

ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់ ប្រទេសលោកខាងលិចក្នុងនោះមានអឺរ៉ុប លោក ពូទីន មិនខ្វល់នោះឡើយ ដោយ រុស្ស៊ីមានទីផ្សារផ្សេងទៀតដែលជំនួស អឺរ៉ុបអាមេរិក ក្នុងនោះមានប្រទេសចិន អុីរ៉ង់ ទួរគីជាដើម។

កន្លងមកថ្មីៗ សហភាពអឺរ៉ុបទើបបាន ព្រមព្រៀងគ្នា បន្តអូសបន្លាយការដាក់ ទណ្ឌកម្ម លើប្រទេសរុស្ស៊ី សម្រាប់ទង្វើ ដែលរុស្ស៊ីបានធ្វើឡើង នៅក្នុងប្រទេស អ៊ុយក្រែន។

ប្រធានទីប្រឹក្សាសហភាពអឺរ៉ុប លោក Donald Tusk បានមានប្រសាសន៍ថា មេដឹកនាំសហភាពអឺរ៉ុបទាំង២៨ បានព្រម ព្រៀងគ្នាអូសបន្លាយការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទីក្រុងមូស្គូរយៈពេល៦ខែបន្ត ទៀត ក្នុងអំឡុងកិច្ចប្រជុំកំពូលមួយរបស់ ពួកគេនៅទីក្រុងប្រ៊ុចសែល។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបជាដំបូង បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ផ្តោតលើ វិស័យហិរញ្ញវត្ថុ ថាមពល និងការពារជាតិប្រឆាំងទីក្រុងមូស្គូ ក្នុងឆ្នាំ២០១៤ នៅ ពេលដែលរុស្ស៊ី បានយកតំបន់គ្រីមៀពី ប្រទេសអ៊ុយក្រែន ដាក់ឲ្យចូលជាឧប សម្ព័ន្ធរបស់ខ្លួន ចំណែករុស្ស៊ីក៏បានអូស បន្លាយការដាក់ទណ្ឌកម្មរបស់ខ្លួនលើអឺរ៉ុប ក្នុងខែមិថុនាដែរ៕ ម៉ែវ សាធី


ចែករំលែក៖