ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីវៀតណាម Tran Dai Quangទទួលមរណភាព និងប្រវត្តិសង្ខេប

ចែករំលែក៖

ប្រធានាធិបតី វៀតណាម លោក Tran Dai Quangកើតនៅឆ្នាំ ១៩៥៦ បានទទួលមរណភាព នៅវេលាម៉ោង ១០និង ៥នាទី ព្រឹកថ្ងៃទី២១ ខែកញ្ញា នៅក្នុងមន្ទីរពេទ្យយោធា ១០៨ ក្នុងរដ្ឋធានីហាណូយ។

ក្រុមគ្រូពេទ្យ បានបញ្ជក់ថា ប្រធានាធិបតី មានជំងឺពិបាកព្យាបាល បើទោះបីក្រុមវេជ្ជបណ្ដិត ទាំងក្នុងនិងក្រៅប្រទេស បានខិតខំ ក៏មិនអាចជួយសង្គ្រោះលោកបានឡើយ។ ប្រធានាធិបតីTran Dai Quangកើតនៅឆ្នាំ ១៩៥៦ នៅឃុំ QuangThien ស្រុក Kim Son ខេត្ត NinhBinh។ លោកជា សមាជិក គណៈអចិន្ត្រៃមជ្ឈិមបក្ស អាណត្តិ X,XI,XII និងជាសមាជិក ក្រសួននយោបាយមជ្ឈិម អាណត្តិទីXI និងXII ។

លោកTran Dai Quang បានបញ្ចាប់ការសិក្សានៅសាលាប៉ូលិសប្រជាជនមជ្ឈិម និង សាលាឧត្តមសិស្សា ភាសាបរទេស នៃ(ក្រសួង ប៉ូលិស) ដោយមានបំពេញការងាជាច្រើនឆ្នាំនៅក្នុ វិស័យប៉ូលិស។

នៅឆ្នាំ ២០០៦ដល់ឆ្នាំ២០១១ លោកជារដ្ឋលេខាធិការ ក្រសួងប៉ូលិស ។ចាប់តាំងពី ខែសីហាឆ្នាំ២០១១ ដល់ខែមីនា ឆ្នាំ២០១៦ លោក កាន់តំណែងជារដ្ឋមន្ត្រីក្រសួង ប៉ូលិស និងជាសមាជិកសភា អាណត្តិទី ១៣ ។ លោកជា ប្រធានគណៈកម្មាធិការជាតិមជ្ឈិម ស្តីពីការប្រឆាំងអំពើពុករលួយ ។

ចាប់តាំងពីខែមេសាឆ្នាំ២០១៦មកទល់ពេលនេះ លោកកាន់តំណែងជា ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕ ម៉ែវ សាធី


ចែករំលែក៖