ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា៖ ដូណាល់ ត្រាំ នឹងមិនអាក្រក់ជាង អូបាម៉ាឡើយ

ចែករំលែក៖

ប្រធានាធិបតីវេណេហ្សុ៊យអេឡាលោក Nicolas Maduro បានប្រកាសថា ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិកលោក ដូណាល់ ត្រាំ គឺជា«ជនរងគ្រោះនៃការចងគំនុំនៅលើពិភពលោក ហើយលោក ត្រាំ នឹងមិន អាក្រក់ដូចជាលោក អូបាម៉ា នោះឡើយ»។

លោក ម៉ារ៉ូ បញ្ជាក់ថា «លោក ត្រាំ នឹងមិនអាក្រក់ជាង អូបាម៉ា ឡើយខ្ញុំហ៊ាន និយាយដូច្នេះ»។ លោក អូបាម៉ា បាន បន្សល់ទុកឲ្យពិភពលោកពោរពេញដោយ ក្រុមភេរវកម្ម។ នៅប្រទេសតំបន់អាមេរិក ឡាទីន លោក អូបាម៉ា នឹងត្រូវបានគេនឹកដល់ដោយសារតែការធ្វើរដ្ឋប្រហារ៣ផ្សេងគ្នា។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់រិះគន់រដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេហ្សុ៊យអេឡាដែលបានដាក់គំនាបទៅលើពលរដ្ឋ ប៉ុន្តែប្រធានាធិបតីវេណេហ្សុ៊យអេឡាមិនបានតបតនោះឡើយ។

កន្លងមក វេណេហ្សុ៊យអេឡាបានស្វា គមន៍រដ្ឋាភិបាលថ្មីរបស់លោក អូបាម៉ា ប៉ុន្តែ ក្រោយមក ក៏បានថ្កោលទោសដោយសារ តែគោលនយោបាយ ចក្រពត្តិរបស់លោក អូបាម៉ា។ទន្ទឹមនឹងនោះ ទីក្រុងវ៉ាស៊ីនតោនរងការចោទប្រកាន់ថាបានជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងប្រទេសមួយចំនួននៅអាមេរិកឡាទីន ក្នុងនោះមានប្រេស៊ីល, ប្រទេសហុងឌុយរ៉ាស់ និងប្រទេសប៉ារ៉ា ហ្គាយ។

នៅពេលនេះវេណេហ្សុ៊យអេឡា បន្តដាក់ប្រទេសក្នុងអាសន្នជាបន្តទៀតលើបញ្ហាសេដ្ឋកិច្ច ដោយប្រទេសនេះមិនទាន់ រួចផុតពីវិបត្តិសេដ្ឋកិច្ចនៅឡើយ។ វិបត្តិសេដ្ឋកិច្ចធ្វើឲ្យប្រទេសនេះប្រឈមនឹង អសន្តិសុខជាច្រើន ការឆក់ប្លន់ អំពើហិង្សា កើតឡើងគ្រប់ទិសទី។

កាលពីដំណាច់ឆ្នាំ២០១៦បិទបញ្ចប់ ទៅប្រទេសនេះជាប់ដំណាត់ថ្នាក់លេខ២ ជាប្រទេសមានអំពើហិង្សាឧក្រិដ្ឋខ្លាំងជាងគេនៅលើពិភពលោក។ ជាមធ្យមគេរាប់ឃើញមានអត្រាឃាតកម្ម៩១,៨នាក់ ក្នុង ចំណោមពលរដ្ឋ១សែននាក់ ពោលគឺមាន ការសម្លាប់មនុស្ស ២៨.៤៧៩នាក់ ក្នុង មួយឆ្នាំកន្លងទៅនេះ។ នេះបើតាមរបាយការណ៍របស់អង្គការសង្កេតការណ៍អំពើ ហិង្សាប្រទេសវ៉េណេហ្សុ៊យអេឡា។

បើតាមស្ថិតិប្រទេសនាំមុខគេលំដាប់លេខ១ខាងហិង្សាឧក្រិដ្ឋគឺប្រទេស សាល់ វ៉ាដ័រ ដោយមានចំនួនឃាតកម្មដល់ ទៅ ១១៦នាក់ បើគិតក្នុងមធ្យមភាគប្រជាជន ១សែននាក់។ ជាជំនួយស្មារតីនៅប្រទេស បារាំង អ៊ីតាលី អេស្ប៉ាញ … ករណីមនុស្សឃាតមានត្រឹមតែ១នាក់ប៉ុណ្ណោះក្នុងអត្រាពលរដ្ឋ ១សែននាក់។

មូលហេតុដែលជំរុញឲ្យប្រទេសអាមេរិកឡាទីនមួយមានអត្រាឃាតកម្មខ្ពស់ មកពី ភាពស្ពឹកស្រពន់នៃច្បាប់។ ពលរដ្ឋវ៉េណេហ្សុ៊យអេឡាមិនរអានឹងរកយុត្តិធម៌ដោយខ្លួនឯង ព្រោះគ្មានការដាក់ទោសឧក្រិដ្ឋ ជនពិតៗ។ បើតាមនាយកអង្គការសង្កេតការណ៍ហិង្សា មានការសម្លាប់មនុស្សសងសឹកពីម្នាក់ទៅបីនាក់ក្នុង១សប្តាហ៍ៗ នៅ វ៉េណេហ្សុ៊យអេឡា។ ចំនួនជួលធ្វើឃាត មនុស្សបានកើនឡើងគួរឲ្យកត់សម្គាល់នៅឆ្នាំ២០១៦នេះ។ អង្គការបានប៉ាន់ ប្រមាណឃើញថា មានករណីសម្លាប់ ដោយមិនចាំតុលាការកាត់ទោសមានដល់ ទៅ១២៦ករណី នៅឆ្នាំ២០១៦ ទល់នឹង ជាង២០ករណីសោះ នៅឆ្នាំ២០១៥។

វិបត្តិសេដ្ឋកិច្ច និងកង្វះគ្រឿងស្បៀង អាហារនៅវ៉េណេហ្សុ៊យអេឡាឆ្នាំនេះ ក៏ មានចំណែកនាំឲ្យចំនួនឧក្រិដ្ឋកម្មកើនឡើងដែរ។ អត្រា លួច ប្លន់ បានកើនឡើងទន្ទឹម នឹងការឈ្លោះ កាប់ចាក់សម្លាប់ ដើម្បី បំពេញតម្រូវការក្រពះ និងការត្រដររស់។ នេះបើតាមការវិភាគរបស់នាយកអង្គការសង្កេតការណ៍អំពើហិង្សានៅប្រទេស វ៉េណេហ្សុ៊យអេឡា៕ ម៉ែវ សាធី

_92389399_trump2_reu


ចែករំលែក៖