ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វុីលីពីនប្រកាសតតាំងជាមួយតុលាការកំពូល

ចែករំលែក៖

ប្រធានាធិបតីហ្វុីលីពីន លោករ៉ូឌីហ្គោ ឌុយទែរតេ បានប្រកាសព្រមាន ដល់ចៅ ក្រម តុលាការកំពូល លោកស្រី Maria Lourdes Sereno និងរដ្ឋអាជ្ញាពិសេស លោកស្រីConchita Morales អាចប្រឈម នឹងការផ្តន្ទាទោស។

សារព័ត៌មាន AP បានផ្សាយថា លោក ឌុយទែរតេបានប្រកាសថា លោកមិន បញ្ឆេះឲ្យមានរឿង ស្មុគស្មាញនោះឡើយ នៅពេលដែលអ្នកសារព័ត៌មានសួរ លោក ពី រឿងប្តឹងប្រឆាំង នឹងលោកស្រី Sereno និងMorales។

ប្រធានាធិបតីហ្វុីលីពីនបានបញ្ជាក់ថា អង្គការប្រឆាំងអំពើពុករលួយរបស់លោកស្រី Morales បានអនុញ្ញាតឲ្យប្រើប្រាស់ព័ត៌មានខុសច្បាប់ និងក្លែងក្លាយ ដើម្បីចាប់ផ្តើមប្រឆាំងនឹងរដ្ឋាភិបាល ។អង្គការប្រឆាំង អំពើពុករលួយបានចោទប្រកាន់លោក ឌុយទែរតេថាបានរក្សាទុកប្រាក់ដោយមិនបានប្រកាស នៅក្នុងគណនីធនាគារនោះ ឡើយ។

លោក ឌុយទែរតេ ដែលកំពុងតែជាប់ បណ្តឹងមួយ ស្តីពីអំពើពុករលួយ កិបកេង ប្រាក់រដ្ឋនោះ បានប្រកាសឲ្យដឹងថា លោក នឹងមិនសហការ ជាមួយមន្ត្រីរបស់ការិយាល័យប្រឆាំងអំពើពុករលួយ ដែលស៊ើប អង្កេតក្នុងសំណុំរឿងនេះទេ។ គួរកត់ សម្គាល់ថា ការប្រកាសនេះ គឺវាផ្ទុយ ស្រឡះទាំងស្រុង ពីអ្វីដែល អ្នកនាំពាក្យ លោកប្រធានាធិបតី បានអះអាង កាល ពីសប្តាហ៍មុន ថា លោកឌុយទែរតេ នឹង សហការ ហើយជឿទុកចិត្តលើឯករាជ្យ ភាព របស់ការិយាល័យប្រឆាំងអំពើពុករលួយនេះ។

កាលពីសប្តាហ៍មុននេះ ការិយាល័យប្រឆាំងអំពើពុករលួយហ្វុីលីពីន បាន ប្រកាសឲ្យដឹងថា គេកំពុងតែបើកការស៊ើបអង្កេតលើសំណុំរឿងពុករលួយ ទាក់ទិន នឹងទឹកប្រាក់រាប់លានដុល្លារអាមេរិក នៅ ក្នុងគណនីធនាគារ របស់លោកប្រធានា ធិបតីឌុយទែរតេ។ យោងតាមការចោទ ប្រកាន់ លោកឌុយទែរតេ មិនបានប្រកាស ពាក់ព័ន្ធ និងមិនបានបញ្ជាក់ប្រភព ថា ប្រាក់នេះ បានមកពីណាណោះទេ។

លុះមកដល់ល្ងាចថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា លោកឌុយទែរតេ បានឆ្លើយទៅ កាន់ការិយាល័យនេះថា លោកនឹងមិន សហការ ក្នុងការស៊ើបអង្កេតនេះទេ។ នៅក្នុងសម្ដីដែលសម្បូរទៅដោយពាក្យដៀល ដ៏គ្រោតគ្រាត លោកឌុយទែរតេ បាន និយាយថា ការិយាល័យប្រឆាំងអំពើពុក រលួយនេះ គឺជាការិយាល័យភ្លឺភ្លើ គ្មាន​បានការ ហើយលោកមិនស្ថិតនៅក្រោម អំណាច នៃការិយាល័យនេះទេ។ លោក ប្រធានាធិបតីមាត់ឆៅរូបនេះ បាននិយាយ បន្ត ក្នុងន័យបញ្ចើចបញ្ចើរថា ប្រធានការិ យាល័យនេះ គឺជាមនុស្សកុហក បោកប្រាស់ និងបានប្រឌិតភស្តុតាងយកមកសំអាង ដើម្បីបង្កាច់បង្ខូចរូបលោក៕ ម៉ែវ សាធី


ចែករំលែក៖