ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអុីតាលីឯកភាពទៅលើលិខិតសុំលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី

ចែករំលែក៖

កាលពីថ្ងៃទី២៥ ខែមីនា ប្រធានាធិបតីអុីតាលី លោក Sergio Mattarella បានឯកភាព ទៅលើលិខិតសុំលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី Paolo Gentiloni។ តាមគម្រោង នៅថ្ងៃទី២៨ ខែមីនា ប្រធានាធិបតី Mattarella នឹងពិភាក្សាជាមួយបណ្តាគណបក្សសំខាន់ៗនៅក្នុងប្រទេស ដើម្បីបង្កើតរដ្ឋាភិបាលអុីតាលីថ្មី។

កន្លងមក នាយករដ្ឋមន្ត្រីបានដាក់លិខិតលាលែងចេញពីតំណែងបន្ទាប់ពីតំណាងរាស្ត្រនៅក្នុងប្រទេសនេះបានបោះឆ្នោតជ្រើសរើស ប្រធានរដ្ឋសភា និងព្រឹទ្ធសភា។ ប្រធានាធិបតីបានយលព្រមទៅលើលិខិតសុំលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី ប៉ុន្តែស្នើឲ្យបន្តកាន់តំណែងរហូតដល់រដ្ឋាភិបាលថ្មីបានបង្កើតឡើង។

លោក Gentiloni ត្រូវបានប្រធានាធិបតី Mattarella តែងតាំងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៦ ក្រោយពេលលោក Matteo Renzi លាលែងពីតំណែង។ ក្នុងរយៈពេលដឹកនាំ នាយករដ្ឋមន្ត្រីទទួលបានជោគជ័យនៅក្នុងគោលនយោបាយការបរទេស ប៉ុន្តែនយោបាយក្នុងប្រទេសវិញលោកមិនអាចដោះស្រាយបានល្អនោះឡើយ៕ ម៉ែវ សាធី


ចែករំលែក៖