ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធខឹងប្តីមានស្រីថ្មីយកទឹកអាស៊ីតជះស្រោចរលាកពេញខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តកំពង់ចាម៖ អំពើហិង្សាក្នុងគ្រួសារ មួយដោយសារប្តីលួចមានប្រពន្ធចុងអស់ ជាច្រើនខែពេលត្រទ្បប់មកផ្ទះវិញប្រពន្ធ ដើមយកទឹកអាស៊ីតជះលើខ្លួនត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ វេលា ម៉ោង៨និង៣០នាទីយប់នៅភូមិជាលា ឃុំ ជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។

លោក សំ ណាល់ អធិការនគរបាលស្រុកបាធាយបានឲ្យដឹងថា ស្ត្រីដែលប្រើអំពើហិង្សាលើប្តីឈ្មោះ សេង សុវណ្ណ អាយុ ៥៨ឆ្នាំ។ រីឯប្តីឈ្មោះ សារី សេរី អាយុ៤៨ ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ បណ្ដាល ឲ្យរបួសធ្ងន់។ បន្ទាប់ពីធ្វើសកម្មភាពរួចស្រ្តី ជាប្រពន្ធបានគេចខ្លួនបាត់ ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានចាកចេញពីផ្ទះអស់ជាច្រើនខែមកហើយៗពេលត្រទ្បប់មកផ្ទះ វិញប្រពន្ធខឹងដោយសារគាត់មានប្រពន្ធ ចុងនៅខេត្តស្វាយរៀង។ គាត់ទើបតែនៅផ្ទះ បាន២ថ្ងៃក៏មានរឿងនេះកើតឡើងតែម្ដង។

ក្រោយពេលកើតហេតុភ្លាមជនរង គ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកប្រពន្ធដែលគេចខ្លួនសមត្ថ កិច្ចកំពុងតាមចាប់ ៕ សហការី


ចែករំលែក៖