ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធចិត្តធម៌ ដាក់ទានប្តីឲ្យទៅស្រីថ្មី សុំតែធុងទឹកកក៣គ្រាន់ធ្វើដើមទុន

ចែករំលែក៖

ភ្នំពេញ៖ ជម្លោះបែកបាក់ស្នេហ៍រវាងប្តី នឹងប្រពន្ធ ឈានដល់ចែកផ្លូវគ្នា និងទ្រព្យសម្បត្តិ ដើមចមផ្តើមមកពី ប្តីមានស្រីថ្មី ប្រពន្ធដើមសុំយកធុងទឹកកក ជាថ្នូរនឹងដាក់ទានប្រគល់ប្តីឲ្យទៅស្រីថ្មី តែមិនបានដោយស្រួល ខណៈដែលខាងប្តី ហារស្តីឡើង លុយឲ្យរួចហើយ ម្តេចឡើងធុងទឹកកក៣ មកតោងទាមទារ ផ្អើលទាំងអាជ្ញាធរ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្របសម្រួលដល់កន្លែងលក់ដូរ នៅមុខរោងចក្រ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ។

ភាគីខាងប្តីមានឈ្មោះ សឿន សាន អាយុ៤២ឆ្នាំ មុខរបលក់ដូរមុខរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ មានទីលំនៅភូមិ ឈូកវ៉ា សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ ។ ចំណែកភាគីខាងប្រពន្ធឈ្មោះ ភឹម សុីហ៊ាង អាយុ៤០ឆ្នាំ មុខរបរចុងភៅ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអំពិល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមសម្តីភាគីខាងប្រពន្ធបានឲ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង២ឆ្នាំមកហើយ បន្ទាប់ពីខ្លួនជាស្រ្តីម៉េម៉ាយកូន២នាក់ ប្រុសម្នាក់ស្រីម្នាក់ ហើយទោះជា ប្តី-ប្រពន្ធ មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ ផ្លូវច្បាប់ក៏ពិតមែន បានរៀបការ ទទួលស្គាល់ពីមេបាចាស់ទុំសងខាង មានកូនមួយ តែបានស្លាប់ទៅវិញ ។

ប្រភពបន្តទៀតថា ក្រោយពីរស់នៅក្នុងជីវិតជាប្តីប្រពន្ធ ជាមួយបុរសខាងលើ អស់រយៈពេលជាង២ឆ្នាំ រហូតមកដល់ដើមឆ្នាំ២០១៩នេះ ក្នុងគ្រួសារ ឈានទៅរកភាពរង្គោះរង្គើរ បែកបាក់ស្នេហា ដោយសារការរស់នៅមិនចុះសម្រុងគ្នា ប្តឹងផ្តល់ទៅអាជ្ញាធរសង្កាត់ចោមចៅ៣ម្តងមកហើយ តាំងចិត្ត សន្យាសន្មត់រវាងអ្នកទាំង២ ដោយខ្លួនឯង អស់រយៈពេលជាង២ខែមកហើយ ចែកទ្រព្យសម្បត្តិគ្នា ដើរចេញរៀងខ្លួន រហូតមកដល់ព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយពីលេចឮ ខាងប្តី ខណៈដែលលែងលះគ្នាមិនទាន់ដាច់ស្រេចផង មានស្រីថ្មីម្នាក់ទៀត នាំយកមកនៅជាមួយ ៥ថ្ងៃមកហើយ ទើបទៅយកសម្ភារសេសសល់ ធុងទឹកកកចំនួន៣ ខាងប្តីឡូឡា រារាំងមិនអនុញ្ញាតឲ្យ ប្រកែកសម្តីផ្អើលទាំងព្រឹក រហូតដល់កម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះទៅ ប្រមូលលើកធុងទាំង៣មកសាលាសង្កាត់ សម្របសម្រួល ទីបំផុតទើប ភាគីខាងប្តីប្រគល់ធុងទាំង៣នោះឲ្យទៅខាងប្រពន្ធ ជាថ្នូរនឹង នាំយកស្រីថ្មី មកជំនួស ។

តាមសម្តី ភាគីខាងប្តីវិញ គ្រាដែលកំពុងដំឡើងសរសៃកដាក់គ្នា បានលើកឡើងថា លុយកាក់ របស់របរ ចែកគ្នារួចហើយ ចុះហេតុអ្វីមកយកធុង៣នះទៀត ? តែទោះជាយ៉ាងណាក្តី ខាងស្រីបានលើកឡើងដែរថា ធុងទាំង៣នេះជាលុយរបស់គេ ទើបមកយកទៅវិញ ។

វិវាទទំនាស់ស្នេហារបស់អ្នកទាំង២ ចុងក្រោយបញ្ចប់ត្រឹមធុងទឹកកក៣ បានទៅខាងស្រីជាប្រពន្ធ រួចដើរចាកចេញរៀងខ្លួន បញ្ចប់ស្នេហ៍ ត្រឹមថ្ងៃនេះ បើអ្នកទាំង២ប្រកាន់ជំហរផងខ្លួន ត្រូវតែដាច់គ្នា ៕ សុខាសែនជ័យ


ចែករំលែក៖