ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធចុះចោលជាង១០ថ្ងៃតាមរកឃើញកំពុងជិះម៉ូតូជាមួយសហាយ ប្ដីឃាត់ខ្លួន ទារជំងឺចិត្ត៤ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ប្ដីប្រពន្ធមួយគូបានរៀបការ ត្រឹមត្រូវតាមប្រពៃណី រយៈពេលជាង១០ឆ្នាំមកហើយ ថែមទាំងមានកូនប្រុសអាយុ៨ឆ្នាំម្នាក់ និងកូនស្រីអាយុ១២ឆ្នាំម្នាក់ ជាចំណងដៃទៅហើយដែរ ។ ប៉ុន្តែដោយសារតែឥទ្ធិពេលឆាតតាមហ្វេសប៊ុកបានធ្វើឲ្យសុភមង្គលក្នុងគ្រួសារត្រូវរង្គោះរង្គើរដោយនាងជាប្រពន្ធបានផិតក្បត់លួចលាក់ទៅមានស្នេហ៍ថ្មីជាមួយបុរសម្នាក់ផ្សេងទៀត ។ មិនតែប៉ុណ្ណោះបានចុះចោលបុរសជាប្ដី និងកូនៗទៅរស់នៅជាមួយប្រុសសហាយសប្បាយនឹងភ្លើងតណ្ហាយ៉ាងត្រេកត្រអាលជាង១០ថ្ងៃកន្លងមកហើយ ប៉ុន្តែទីបំផុតត្រូវបានបុរសជាប្ដីតាមរកឃើញកំពុងជិះម៉ូតូ១គ្រឿងឌុបគ្នាតាមផ្លូវ ក៏បានឃាត់ខ្លួនប្រគល់ជូននគរបាលជួយចាត់ការតែម្ដង។

ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបាននិយាយថា បុរសជាប្ដីសុំមិនឲ្យបញ្ចេញឈ្មោះរបស់គាត់នោះឡើយ ។ ចំណែកប្រពន្ធឈ្មោះ នី ស៊ីណេត អាយុ៣១ឆ្នាំមុខរបរ កម្មករកម្មការិនីរោងចក្រ ស្នាក់នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។ដោយ ឡែកបុរសជាប់ចោទថាជាប្រុសសហាយនោះឈ្មោះ យឹម ចាន់វណ្ណៈអាយុ៣២ឆ្នាំ ស្នាក់នៅក្នុងបុរីសន្ដិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាប្ដីបាននិយាយរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់បានរៀបការពេញច្បាប់ត្រឹមត្រូវរយៈពេលជាង១៣ ឆ្នាំមកហើយ ដែលបង្កើតបានកូនប្រុសអាយុ៨ឆ្នាំម្នាក់់ និងកូនស្រី១២ឆ្នាំម្នាក់ទៀតផង ។ រយៈពេល១៣ឆ្នាំកន្លងមកនេះគ្រួសារមានសុភមង្គលណាស់មិនដែលមានបញ្ហាអ្វីកើតឡើងឡើយ ទើបតែរយៈពេល១ខែចុងក្រោយនេះប៉ុណ្ណោះលេចចេញនូវភាពរកាំរកូសឡើង ។ ដោយសារតែប្រពន្ធគាត់បានមានទំនាក់ទំនងស្នេហាជាមួយប្រុសថ្មីតាមរយៈការឆាតហ្វេសប៊ុក ផិតក្បត់រូបគាត់និងឈានដល់ការរួមភឹទជាមួយគ្នាញឹកញាប់ និងហ៊ានចុះចេញពីផ្ទះចោលគាត់និងកូនអស់រយៈពេលជាង១០ថ្ងៃមកហើយ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបាត់ប្រពន្ធគាត់ និងឪពុកក្មេក (ឪពុកបង្កើតប្រពន្ធ)បានដើររករហូតដល់ថ្ងៃកើតហេត្ស្រាប់តែឃើញកំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ក៏បានឃាត់ខ្លួនទាំង២នាក់នាំទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ១ជួយអន្តរាគមន៍និងទាមទារជម្ងឺចិត្តចំនួន៤ពាន់ដុល្លារ ប៉ុន្តែមិនត្រូវគ្នាទើបនគរបាលប៉ុស្តិ៍ចោមចៅ១បញ្ជូនបន្តទៅកាន់ប៉ុស្តិ៍ពងទឹក ខណ្ឌដង្កោដើម្បីបនរគល់ជូនអាជ្ញាធរសថ្កាត់ដោះស្រាយនិងចាត់ការបន្ត។ហើយជាចុងក្រោយពេលទៅដល់សាលាសង្កាត់ពងទឹកប្ដីក៏បានលែងលះប្រពន្ធ ហើយបានទាមទាសំណងជម្ងឺចិត្តមកត្រឹមតែចំនួន៣ពាន់ដុល្លារវិញ ព្រមទាំងយកកូនទាំង២នាក់ទៅចិញ្ចឹមមិនឲ្យប្រពន្ធឡើយនិង ឲ្យប្រពន្ធចុះចេញទៅរស់នៅជាមួយប្រ្សសហាយដោយខ្លួនទទេចុះ ៕ សុខាសែនជ័យ


ចែករំលែក៖