ព័ត៌មានទាន់ហេតុការណ៍៖

ប្រព័ន្ធការពារដែនអាកាសស៊ីរីបាញ់ទម្លាក់មីស៊ីលរបស់ប្រទេសអីុស្រាអែល៥គ្រាប់

ចែករំលែក៖

កម្លាំងទាហានការពារដែនអាកាសស៊ីរីបានប្រកាសថា កម្លាំងទាហានអីុស្រាអែលបានបើកការវាយប្រហារពីដែនអាកាស ប្រទេសលីបង់ទៅលើទីតាំងទ័ពរបស់ស៊ីរី នៅក្នុងតំបន់ Masyaf ក្នុងទីក្រុង Hama ។

សារព័ត៌មាន Al Masdar News បាន ដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានស៊ីរីបានប្រកាសឲ្យដឹងថា ក្រុមទាហានការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីល អីុស្រាអែលជាច្រើនគ្រាប់។ តាមសារព័ត៌ មានស៊ីរីបានឲ្យដឹងថា ការបាញ់ប្រហារ របស់អីុស្រាអែល បានសម្លាប់ពលរដ្ឋម្នាក់ និង១២នាក់ទៀតរងរបួស។

តាមប្រភពព័ត៌មានបញ្ជាក់ថា កម្លាំង ទាហានស៊ីរី បានបាញ់ទម្លាក់មីស៊ីល អីុស្រាអែល៥គ្រាប់ នៅក្នុងខេត្ត Hama ។ ប្រព័ន្ធមីស៊ីលការពារ S-200c ក៏បានវាយប្រហារទៅលើយន្តហោះចម្បាំងអីុស្រាអែលផងដែរ តែមិនទទួលបានជោគជ័យ ។

ការវាយប្រហារតាមដែនអាកាសរបស់អីុស្រាអែលទៅលើប្រទេសសុីរី បានបង្កការខូចខាតយ៉ាងដំណំបណ្តាលឲ្យមានគ្រោះអគ្គិភ័យឆាបឆេះនៅក្នុងស្រុក Masyaf ។ ការវាយប្រហាររបស់អីុស្រាអែល កាលពី ថ្ងៃទី៤ ខែកញ្ញាជាសកម្មភាពមិនអាច ទទួលយកបានឡើយ ។ អីុស្រាអែលតែងតែបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើទីតាំងរបស់ស៊ីរី ក្រោមការគាំទ្រពីអាមេ រិក។

នៅពេលនេះដែរ អីុស្រាអែលបាន ប្រកាសទទួលស្គាល់ ថាខ្លួនបានវាយ ប្រហារស៊ីរី រហូតដល់ទៅ២០០លើក ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ។ សារព័ត៌មាន RT បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានអាកាសអីុស្រាអែលដែល បានបញ្ជាក់ថា ក្នុងរយៈពេល១៨ ខែកន្លងមក ទាហានអាកាសអីុស្រាអែលបានបើកការវាយប្រហារដល់ទៅ២០០ លើក បំផ្លាញគោលដៅរាប់រយ ដែលជាប់ពាក់ព័ន្ធនឹងប្រទេសអីុរ៉ង់ ។

នៅក្នុងសន្និសីទកាសែត អីុស្រាអែលបានចោទប្រកាន់អីុរ៉ង់ថា បានព្យាយាម បង្កើន ឥទ្ធិពលនៅក្នុងប្រទេសស៊ីរី ដោយបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ប្រទេសនោះ ។ កាលពីថ្ងៃទី៤ខែកញ្ញា កម្លាំងទាហាន អីុស្រាអែល បានបើកការវាយប្រហារទៅ លើ ២០២គោលដៅដែលសង្ស័យថាជា របស់អីុរ៉ង់ ៕ ម៉ែវ សាធី


ចែករំលែក៖