ព័ត៌មានទាន់ហេតុការណ៍៖

ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកបឹងស្នោក្នុងសង្កាត់សំរោង ផ្តល់ជាទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ

ចែករំលែក៖

 

ខេត្តឧត្តរមានជ័យ៖ ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក បឹងស្នោ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង បានផ្តល់ជាទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ២០១៧ នេះ ។

សូមជម្រាបផងដែរថា ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បើទោះបីជាមានការយឺតយ៉ាវបន្តិច រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំប្រារព្ធព្រះរាជពិធីនេះឡើង រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ១៨ និងទី ១៩ ខែវិច្ឆិកា នៅប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក បឹងស្នោ ដើម្បីផ្តល់នូវការសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ៕ សុខ ខេមរា


ចែករំលែក៖