ព័ត៌មានទាន់ហេតុការណ៍៖

ប្រឡងមធ្យមសិក្សាទុតិយភូមិ ខេត្តស្វាយរៀងមានបេក្ខជនចូលរួមប្រឡង៣.៤៧៧នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តស្វាយរៀងបានឲ្យដឹងថា បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧ ចែកចេញជា៦មណ្ឌល មានបន្ទប់ប្រឡងចំនួន១៤០បន្ទប់ មានបេក្ខជនសរុបចំនួន៣៤៧៧នាក់ ស្រី១៥៣៧នាក់។

ប្រភពបន្តថា មណ្ឌលថ្នាក់វិទ្យាសាស្ត្រមាន៣មណ្ឌលមានបន្ទប់៦៨បន្ទប់ បេក្ខជនសរុប១៦៨៣នាក់ ស្រី៨១៥នាក់ ចែកចេញជាបីមណ្ឌលរួមមាន:

១.មណ្ឌលវិទ្យាល័យហ៊ុនសែនស្វាយជ្រំមាន៣៧បន្ទប់បេក្ខជន៥២៥នាក់

២.មណ្ឌលវិទ្យាល័យហ៊ុនសែនចេកមាន១៦បន្ទប់បេក្ខជន៤០០នាក់

៣.មណ្ឌលសាលាបឋមសិក្សាព្រះសីហនុមាន១៥បន្ទប់បេក្ខជន៣៥៨នាក់។

ខ មណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គមរួមមាន៣មណ្ឌលបន្ទប់ប្រឡង៧២បន្ទប់បេក្ខជនសរុប១៧៩៤នាក់ ស្រី៧២២នាក់។

១.មណ្ឌលវិទ្យាល័យស្វាយរៀង(កើត)មាន៣៣បន្ទប់បេក្ខជន៨២៥នាក់

២.មណ្ឌលវិទ្យាល័យស្វាយរៀង(លិច)មាន២៦បន្ទប់បេក្ខជន៦៥០នាក់

៣.មណ្ឌលសាលាបឋមសិក្សា២ធ្នូមាន១៣បេក្ខជន៣១៥នាក់។

សូមបញ្ជាក់ថា​​ ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧ មានអ្នកសង្កេតការណ៍រួមមានអង្គភាពប្រឆាំងអំពើពុករលួយសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តទូទាំងខេត្តប្រមាណ២០០នាក់ផងដែរ៕ យឹម សុថាន


ចែករំលែក៖