ព័ត៌មានទាន់ហេតុការណ៍៖

ប្រាប់ម្តាយថា មិនចង់រស់បាន៣ថ្ងៃ ស្រាប់តែសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ដោយសារតែប្រើប្រាស់គ្រឿងញៀន ខ្លាំងពេករហូតវង្វេងស្មាតីហើយត្រូវបានក្រុមគ្រួសារយកទៅមន្ទីរពេទ្យដើម្បីបន្សាបតែបានចំនួន៣ថ្ងៃស្រាប់តែចងកសម្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ អុឺ០១ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

សាកសពយុវជនរងគ្រោះឈ្មោះ ពៅ វីរៈបុត្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ កើតហេតុ ខាងលើ ជាមនុស្សប្រើប្រាស់ថ្នាំញៀន ព្យាបាលមិនទាន់បាត់ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា កាលពី៣ថ្ងៃមុនកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំជូនទៅបើកថ្នាំ ប្រើដើម្បីបន្សាបគ្រឿងញៀន ពេលដែលវិលមកវិញ ជនរងគ្រោះចេះតែត្អូញត្អែ ពោលប្រាប់ឪពុកម្តាយថា ខ្លួនគេចេះតែចង់ស្លាប់ ថាហើយថាទៀតដដែលៗ រហូតដល់យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ក្រុមគ្រួសារចូលដេកសម្រាក រៀងខ្លួន ជនរងគ្រោះ ដេកនៅបន្ទប់ខាងក្រោយ លុះរហូតដល់វេលាម៉ោង៤ព្រឹក ថ្ងៃទី១៧ ខែសីហានេះ ម្តាយភ្ញាក់ពីដំណេក ទៅមើលបន្ទប់កូន មិនឃើញជនរងគ្រោះ ទ្វារមុខក្រោយ បិទធម្មតា ឡើងទៅមើលលើបន្ទប់ឡៅតឿ ស្រាប់តែប្រទះឃើញកូនប្រុស ចងសម្លាប់ខ្លួនបាត់ទៅហើយ ដោយមិនអស់ចិង្យ ក្រុមគ្រួសារ អ្នកជិតខាងផ្អើលនាំគ្បាជួយស្រាយទម្លាក់ បំណងជួយសង្រ្គោះ តែហួសពេលទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើលជាក់ស្តែង ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យ រួចឃើញថាពិតជាចងកស្លាប់ខ្លួនឯងមែន រួចប្រគល់ឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖