ព័ត៌មានទាន់ហេតុការណ៍៖

ប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅណាហ្គាវើលដ៍ដើម្បីសិរីសួស្តី និងសំណាង

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី ២២ មករា ២០១៨ ៖ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខិតជិតមកដល់ ណាហ្គាវើលដ៍មានកិត្តិយសសូមផ្តល់ជូនឲ្យអតិថិជននូវការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ និងកម្មវិធីកម្សាន្ត និងសម្តែងសម្បូរបែបដ៏អស្ចារ្យ ។ ណាហ្គាវើលដ៍ នឹងចែកជូនដល់ភ្ញៀវ និងអតិថិនជននូវអាំងប៉ាវមហាសំណាងជាច្រើនចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ៤ ខែមីនា ។

ភោជ​នីយដ្ឋានចិនឈ្នះពានរង្វាន់លំដាប់ពិភពលោករបស់ណាហ្គាវើលដ៍ Fortune Palace (ជាន់ទី ១ នៅណាហ្គាវើលដ៍) និងភោជនីយដ្ឋានចិនថ្មីស្រឡាងដែលទើបបើកដំណើរការថ្មី Hall of Golden Chimes (ជាន់ទី ៥ ណាហ្គាទី ២) មានបម្រើ “ម្ហូបអ៊ីសាងនាំសំណាង” ជាច្រើនជម្រើសដែលមានបន្លែ និងត្រីស្រស់ដែលតំណាងឲ្យសិរីសួស្តី និងមហាលាភ មានដូចជាម្ហូបអ៊ីសាងត្រីសាលម៉ុន ត្រីធូណា លៀសសមុទ្រ បង្កង ឬខ្យងប្រមោយដំរីសម្រាប់រីករាយពិសានៅក្នុងភោជនីយដ្ឋាន ឬអាចខ្ចប់ទៅគេហដ្ឋានក៏បាន។ ម្ហូបប្រពៃណីចិនដែលពេញនិយមមួយមុខទៀត គឺ “ម្ហូបចិនមហាសម្បត្តិ” ដែលមានគ្រឿងផ្សំកំពូលដូចជាបង្កង ប៉ាវហ៊ឺ ឈ្លើងសមុទ្រ និងលៀសសមុទ្រដែលមានបម្រើនៅភោជនីយដ្ឋានចិន Hall of Golden Chimes ។

ភោជនីយដ្ឋានចិន Fortune Palace ក៏មានបម្រើ “ម្ហូបចិនឈុតពិសេស” ផងដែរដែលរួមមាន ម្ហូបអ៊ីសាងនាំសំណាង ស៊ុបក្រពះត្រីមានលាភ ត្រីចំហុយ ខជើងជ្រូក និងបន្លែរកស៊ីមានបាន ជ្រូកខ្វៃរុំជាមួយបាយដំណើប នំត្រីនាំលាភជាមួយដូង និងម្ហូប និងបង្អែមចិនជាច្រើនមុខទៀតណែនាំដោយមេចុងភៅប្រចាំណាហ្គាវើលដ៍! រីករាយពិសានំត្រីនាំលាភ និងនំចិនបែបក្លាស៊ីកជាច្រើនមុខជាមួយអ្នកជាទីស្រឡាញ់របស់អ្នកនៅកន្លែងទទួលភ្ញៀវនៅណាហ្គាវើលដ៍ និងភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាទី ២ ។

ចំណែកសមាជិកសណ្ឋាគារណាហ្គាវើលដ៍ (សមាជិកហ្គោលដិនអេចរីវ៉តក្លឹប) អាចរីករាយពិសាម្ហូបពិសេសក្នុងអត្រាបញ្ចុះតម្លៃដ៏ច្រើន។ ភោជនីយដ្ឋានចិន Fortune Palace មានបម្រើស៊ុបពែងនាគមហាសម្បត្តិដែលភ្ញៀវអាចយកពែងនាគដ៏ស្រស់ស្អាតនោះទៅគេហដ្ឋានទុកជាអនុស្សាវរីយ៍។ ម្ហូបមហាសម្បត្តិចិនបែបក្លាស៊ីកមួយមុខទៀត មាន​អយស្ទ័រក្រៀម លៀសសមុទ្រ និងសារាយសមុទ្រដែលមានបម្រើនៅភោជនីយដ្ឋានចិន Hall of Golden Chimes ។ រីករាយភ្លក្ស “បាយឆ្នាំងដីចិន”នៅភោជនីយដ្ឋា​ន Chopstick និងទស្សនាការសម្តែងផ្ទាល់ដោយក្រុមតន្ត្រីប្រចាំណាហ្គាវើលដ៍។ អតិថិជន និងភ្ញៀវទាំងអស់ អាចចុះឈ្មោះជាសមាជិកឥតគិតថ្លៃដើម្បីទទួលបានការបញ្ចុះតម្លៃ​ និងអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតពីណាហ្គាវើលដ៍!

ប្រសិនបើអ្នកចង់រៀបចំកម្មវិធីពិសេស និងកម្មវិធីកម្សាន្ត ឬជប់លៀងអ្វីមួយជាមួយដៃគូពាណិជ្ជកម្ម ឬគ្រួសារ យើងអាចបំពេញតម្រូវការរបស់អ្នកក្នុងតម្លៃសមរម្យ និងមិនឲ្យទាស់ចិត្តឡើយ!

ដើម្បីស្វាគមន៍ការឈានចូលមកដល់នៃឆ្នាំច ណាហ្គាវើលដ៍នឹងផ្តល់ឲ្យភ្ញៀវនូវរូបតុក្កតាអនុស្សាវរីយ៍រូបសុនខដ៏ស្រស់ស្អាតនៅពេលពួកគេចុះឈ្មោះជាសមាជិកថ្មី កក់បន្ទប់ Superior នៅណាហ្គាទី ២ តាមរយៈ www.nagaworld.com (ចុះឈ្មោះនៅថ្ងៃទី ១៥ កុម្ភៈ ដល់ ២ មីនា) ឬចំណាយយ៉ាងតិច ៨៨$ នៅភោជនីយដ្ឋានចិន Fortune Palace ឬ Hall of Golden Chimes ក្នុងវិក្កយបត្រមួយដែលផ្តល់ជូនរហូតអស់ពីស្តុក។ រីករាយប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាមួយអ្នកជាទីស្រឡាញ់របស់អ្នកនៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក។ ណាហ្គាវើលដ៍ សូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ សុភមង្គល និងទ្រព្យសម្បត្តិកាន់តែច្រើនក្នុងឆ្នាំថ្មី ២០១៨ និងបន្តទៅអនាគត!

អំពីណាហ្គាវើលដ៍

ស្នាក់នៅ កម្សាន្ត ស្រស់ស្រូប ទិញទំនិញ និងស៉្បានៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក!

ណាហ្គាវើលដ៍ភ្នំពេញគឺជាសណ្ឋាគារ និងមណ្ឌលកម្សាន្តចម្រុះឈានមុខគេក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់អន្តរជាតិជាច្រើនក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។ ណាហ្គាវើលដ៍ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង (លេខកូដភាគហ៊ុន ៣៩១៨) ។

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២ ហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែបនិងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

កញ្ញា ធន ម៉ាឡា

Senior Executive, Marketing Communications

Tel: (+855) 10/12 332 375

Email: thornmala@nagaworld.com

 

 

 

ម្ហូបអ៊ីសាងនាំសំណាង និងស៊ុបពែងនាគមហាសម្បត្តិចិនបញ្ចុះតម្លៃពិសេស

 

រីករាយពិសាម្ហូបមហាសម្បត្តិចិនបញ្ចុះតម្លៃសម្រាប់សមាជិកណាហ្គាវើលដ៍

ជួបជាមួយលោកតាចិននៅណាហ្គាវើលដ៍ដើម្បីទទួលបានអាំងប៉ាវនាំសំណាង

 

ទទួលបានតុក្កតារូបសុនខឥតគិតថ្លៃនៅណាហ្គាវើលដ៍ រហូតអស់ពីស្តុក

 

 

 


ចែករំលែក៖