ព័ត៌មានទាន់ហេតុការណ៍៖

ប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៥នាក់ បានជួបករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូ និងកង់បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលក្នុងករណី២កន្លែងផ្សេងគ្នា នៅថ្ងៃតែមួយក្នុងក្រុងស្វាយរៀង និងស្រុកស្វាយទាប។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទីមួយបានកើតឡើង ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ០៩:៣៧ នាទី ព្រឹកមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូ និងកង់ លើផ្លូវលេខ ៣១៤C ស្ថិតក្នុងភូមិ តារាងបាល់ សង្កាត់ គយត្របែក ក្រុង ស្វាយរៀងបង្កដោយម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ ឈាមជ្រូក ពាក់ផ្លាកលេខ ស្វាយរៀង ១K ២២១៣ បើកបរដោយឈ្មោះ គង់ ស្រីល័ក្ខណ៍ ភេទ ស្រី អាយុ ១៩ ឆ្នាំ រស់នៅភូមិ ពោធិ៍រស់ ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីត្បូងទៅជើង មិនពាក់មួកសុវត្ថិភាព ស្រាប់តែទៅបុក និងអ្នកជិះកង់ម្នាក់ឈ្មោះ ខាន់ សម្ភស្ស ភេទ ប្រុស អាយុ ១១ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ដែលជិះពីត្បូងទៅជើង បណ្ដាលអផយរងរបួសធ្ងន់ស្រាលទាំងសងខាង។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីយុវជនដែលជិះកង់បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។

ករណីទី២កើតឡើង វេលាម៉ោង ៧យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូនៅចំណុចភូមិទួលច្រេះឃុំពពែតស្រុកស្វាយទាបខេត្តស្វាយរៀងដោយមាន ម៉ូតូម៉ាកស៊ុយសាគីស្មាស់ ពណ៌លឿង លាយខ្មៅគ្មាន ស្លាកលេខ អ្នកបើកបរឈ្មោះ នាង រុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសំណង់ នៅភួមិតាបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បើកមិនគោរពសិទ្ធិអាទិភាព ស្រាប់តែទៅបុក ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខអ្នកបើកបរឈ្មោះ អ៊ុយ ហ៊ុន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ និងអ្នករួមដំណើរឈ្មោះ ភេន សាយយន់ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សសាលា បណ្ដាលឲ្យរងរបួសធ្ងន់ អ្នកទាំង២រស់នៅភូមិទួលច្រេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។ ចំណែកម៉ូតូរក្សាទុក្ខនៅប៉ុស្តិ៍រដ្ឋបាលឃុំពពែត ដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន

 


ចែករំលែក៖