ព័ត៌មានទាន់ហេតុការណ៍៖

ប្លែកភ្នែកបទ ហេតុអ្វីពួកយើងបែកគ្នា របស់គីម ថាណា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម BNលោក គីម ថាណា បានបញ្ចេញឈុតខ្លី(Trailer) ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសាច់រឿង និងស្ទីលច្រៀងថ្មីដ៏ទាក់ទាញ។ បទ ហេតុអ្វីពួកយើងបែកគ្នា នេះត្រូវបានផលិតករលើកឡើងថាជាការផលិតសម្រិតសម្រាំងបំផុតដើម្បីបញ្ចេញស្នាដៃថ្មីកម្រិតខ្ពស់មួយរបស់ផលិតកម្ម។

តារាចម្រៀង គីម ថាណា បានបញ្ចាក់ថា បទថ្មីខាងលើនៅមិនទាន់ចេញពេញនៅឡើយ ខណៈ ដែលការផលិតវីដេអូសាច់រឿងនេះទើបនឹងបញ្ចប់ការផលិតប្រកបដោយគុណភាពខ្ពស់មួយ។ តារារូបនេះបញ្ជាក់ថាជាសាច់រឿងដែលនិយាយអំពីស្នេហាត្រីកោណដ៏ច្របូកច្របល់ បូកផ្សំជាមួយឈុតឆាកមន្តអាគម ស្នេហារោលរាល នឹងធ្វើឲ្យបទចម្រៀងនេះកាន់តែពិសេស។ លោកថាបទចម្រៀងនេះសម្រិតសម្រាំងផលិតអស់ជាច្រើនថ្ងៃ បូករួមទាំងការចំណាយថវិកាផលិតខ្ពស់ និងបច្ចេកទេសទំនើបចុងក្រោយរបស់ផលិតកម្ម និងដើម្បីប្រាកដថាជាបទចម្រៀងថ្មីល្អអាចទាក់ទាញការចាប់អារម្មណ៍កាន់តែច្រើនពីអ្នកគាំទ្រ។ លោកបន្តថាបទចម្រៀងពេញនឹងចាប់ផ្តើមបញ្ចេញក្នុងពេលដ៏ខ្លីខាងមុខ។

ក្រៅពីបទចម្រៀងមួយនេះផលិតកម្ម BNគ្រោងនឹងបញ្ចេញស្នាដៃផលិតបទចម្រៀងជាច្រើនបន្តទៀតដើម្បីទម្លាយទីផ្សារផលិតបទចម្រៀង ឈុតផ្សព្វផ្សាយពាណិជ្ជកម្មជាដើម ដែលប្រើប្រាស់សម្ភារៈ បច្ចេកទេស និងអ្នកជំនាញផលិត មានស្នាដៃជាច្រើន៕ វឌ្ឍនា


ចែករំលែក៖